[UPDATE] មនុស្ស៣៧នាក់បានស្លាប់ និង១៧នាក់បាត់ខ្លួន ក្នុងទឹកជំនន់ និងកម្អែលត្រជាក់ពីភ្នំភ្លើង ម៉ារ៉ាពីនៅឥណ្ឌូនេស៊ី

2024/05/13 04:45:26 pm        122

មន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ ១២ ឧសភា ថា​មនុស្សយ៉ាងហោចណាស់ ៣៧ នាក់បានស្លាប់ និង១៧នាក់ទៀតបាត់ខ្លួន បន្ទាប់​ពី​ទឹក​ជំនន់​គំហុក និងការហូរធ្លាក់កម្អែរត្រជាក់ចេញពីភ្នំភ្លើងមួយ បានវាយប្រហារ​ភាគខាង​លិច​ប្រទេស​ឥណ្ឌូនេស៊ី។ 

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងស្រុកចំនួនពីរក្នុងខេត្តស៊ូម៉ាត្រាខាង​លិចកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបញ្ចេញកម្ទេចផេះ និងថ្មធំៗ ធ្លាក់ចុះពីលើភ្នំម៉ារ៉ាពី (Marapi) ដែលជាភ្នំភ្លើងតែងផ្ទុះដ៏សកម្មបំផុតនៅលើកោះស៊ូម៉ាត្រានៃប្រជុំកោះនេះ។ 

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច លោក អ៊ីលហាំ វ៉ាហាប់ (Ilham Wahab) បានប្រាប់សារព័ត៌មាន AFP ថា រហូតមក​ដល់​ពេល​នេះ​ទិន្នន័យ​របស់​យើង​បង្ហាញ​ថា​មនុស្ស​៣៧នា​ក់បានស្លាប់ ក្នុងនោះ ១៩នាក់ នៅស្រុកអាហ្កាំ (Agam) និង ១៨ នាក់នៅស្រុក       តាណាដាតា(Tanah Datar)។ យ៉ាងហោចណាស់មនុស្ស ១៨ នាក់ផ្សេងទៀត បានរងរបួស។ យើងកំពុងបន្តស្វែងរកមនុស្ស១៦ នាក់ផ្សេងទៀតដែលបាត់ខ្លួន។     

យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាសាណាស់ (Basarnas) ស្រុក អាហ្កាំ និង ស្រុក តាណាដាតា ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុក និងលំហូរ​កម្អែល​ត្រជាក់​ចុះ​ពី​ភ្នំភ្លើង ម៉ោន ម៉ារ៉ាពី (Mount Marapi) នៅម៉ោងប្រហែល ១០និង៣០នាទី យប់ថ្ងៃសៅរ៍ ។

កម្អែល​ភ្នំភ្លើង ដែលត្រូវគេស្គាល់ផងដែរថាជា បំណាក់ល្បាប់ចុះពីភ្នំភ្លើង គឺជាវត្ថុធាតុភ្នំភ្លើង ដូចជា​ផេះខ្សាច់ និងគ្រួស ដែលហូរធ្លាក់ចុះពីតាមជម្រាលភ្នំភ្លើងដោយសារទឹកភ្លៀង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm