ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជាបង្ហាញការសោយស្តាយ ចំពោះយុវជនចលនាខុសច្បាប់​មួយចំនួនយកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយរបស់ក្រុមប្រទេសជ្រុលនិយម

2024/05/13 05:30:31 pm        232

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ បង្ហាញការសោយស្តាយចំពោះយុវជន​ចលនាខុសច្បាប់មួយចំនួនតូច នៅតែ​បន្ត​យក​វិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយរបស់ក្រុមប្រទេសជ្រុលនិយម។ ក្រុមយុវជន​សង្គម​ស៊ីវិល បានសម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់​បរិស្ថាន ការពារបរិស្ថាន ហើយតែង​តែផ្សព្វផ្សាយ​វាយប្រ​ហារ​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធពិសេស ស្ថាប័នក្រសួងបរិស្ថាន ជាដើម។

ក្រុមយុវជនសង្គមស៊ីវិល គត់សម្គាល់ឃើញថា ការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូ របស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពី

តថភាពពិតនៅកម្ពុជាឡើយ បែរជាបង្ហាញ​តែ​ព័ត៌មាន​មិន​ច្បាស់លាស់​មួយ​ជ្រុង​ទៅ​ឱ្យ​មហាជន​យល់​ច្រឡំ​ទៅវិញ ពិសេសពួកគេបានបង្កើត ព្រឹត្តិការណ៍ ធ្វើសកម្មភាព ជាច្រើន បង្ករភាព​ភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ជាដើម។   

ក្រុម​យុវជនសង្គមស៊ីវិល បង្ហាញការសោកស្តាយ ដែលក្រុម​យុវជន​មួយ​ចំនួន​គឺ​ពួក​គេ​កំពុង​តែ​រិះ​រក​វិធី​សាស្រ្តយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើជន​បរទេស​ទាំងមិនដឹងខ្លួន គឺ​ងប់​ងុល​លង់​លក់​ដោយ​មិនបានបើកចិត្តទូលាយមើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។   ពួកគេត្រូវ​បាន​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​ពី​ក្រុម​ជ្រុលនិ​យ​ម​ដោយ​មិន​បាន​បើក​ចិត្ត​ទទួលយ​កស​មិទ្ធផល​ជាច្រើន​នៅ​ក្នុង​ប្រទេសខ្លួន។ ពិតជាគួរឱ្យសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលខំសាងស្នាដៃ និង​ការ​ពារ​ទឹក​ដី​សុវណ្ណភូមិតាំងពីដើមរាងមក ប៉ុន្ដែពួកគេក្នុង​នាម​ជាយុវជន​ខ្មែរ​បែរ​ជា​បណ្ដោយ​ខ្លួន​ឱ្យ​ចាញ់​កល់​មនោគម​វិជ្ជា​ខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។

 ក្រុមយុវជន​សង្គមស៊ីវិល បង្ហាញការសោកស្តាយ ចំពោះអ្នកនយោបាយ​ភៀស​ខ្លួន​ទណ្ឌិត​ខុស​ច្បាប់​ក្រៅ​ប្រទេសចាស់វស្សារ បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជន​ធ្វើ​សកម្មភាព​មិន​ហុច​ផល​ជូន​សង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់ឆ្កឹះឆ្កៀល​ដើម្បី​តែកេង​ចំណេញ​ន​យោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។

យុវជនសង្គមស៊ីវិល បានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូម​យក​ស្មារតី​ជាតិ​និយមជាធំ កុំព្រោះតែផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​បន្តិចបន្ទួច​ហ៊ាន​ហាមា​ត់​និយាយ​បង្ខូច​ជាតិ​សាសន៍ខ្លួនឯង។ សូមបងប្អូនយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ! ។  

យុវជនសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា ក្នុងនាមបានលើកឡើងថា ពួកគេ មិន​អាច​ឱប​ដៃ​ឈរ​មើល​ចំពោះ យុវជនឬជនបរទេស និងបណ្តាល អង្គការ សមាគម ណាមកចង់កេ​ញ​ចំណេញ​នយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជន​បាន​ប្តេជ្ញា​ប្រើសិទ្ធិក្នុង​នាម​ជា​យុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm