អ៊ុយក្រែនព្រមានថា សមរភូមិមុខភាគខាងជើងកាន់តែធ្ងន់ធ្ងរ ខណៈរុស្ស៊ីអះអាងការដណ្តើមបានភូមិជាច្រើន

2024/05/13 05:51:32 pm        354

ឧត្តមសេនីយជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែននិយាយថា ស្ថានភាពនៅតំបន់ ខាគីវ (Kharkiv) ភាគខាងជើងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីរុស្ស៊ី បានអះអាងថាបានដណ្តើមយកបានភូមិ៤បន្ថែមទៀត ខណៈខ្លួនបានពង្រីកការវាយលុកឆ្លងព្រំដែនដ៏គួរឲ្យភ្ញាក់ផ្អើល។ 

មន្ត្រីប្រចាំតំបន់ម្នាក់របស់អ៊ុយក្រែន បានទទូចថា ការរីកចម្រើនរបស់រុស្ស៊ីមិនទាន់ខ្លាំងនៅឡើយទេ ប៉ុន្តែបានទទួលស្គាល់ថា ការប្រយុទ្ធគ្នានៅក្នុងតំបន់នេះ កំពុងរាលដាលកាន់តែខ្លាំងឡើយ។ ទន្ទឹមនឹងនោះ ថ្លែងតាមទូរទស្សន៍អង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានទទួលស្គាល់ថា នេះជាពេលវេលាដ៏គ្រោះថ្នាក់បំផុត ដោយបន្ថែមថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនម្តងទៀត យ៉ាងមានប្រសិទ្ធភាព។ 

គោលដៅច្បាស់លាស់នៃការរុញជាថ្មីរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃសុក្រ គឺមិនច្បាស់លាស់ទេ។ វាអាចជាការបង្កើតតំបន់ការពារដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ឬអាចជាការវាយប្រហារជាថ្មីលើទីក្រុង ខាគីវ (Kharkiv) ដែលមានចម្ងាយ ៣០ គីឡូម៉ែត្រ ទៅភាគខាងត្បូង។

ដូចគ្នាដែរ វាអាចជាការប៉ុនប៉ងដើម្បីទាញកងកម្លាំងអ៊ុយក្រែនចេញពីគោលដៅសំខាន់ៗរបស់រុស្ស៊ីបន្ថែមទៀតនៅភាគខាងត្បូង ជាហេតុផលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យដោយអំពាវនាវសុំជំនួយយោធាជាបន្ទាន់។ 

យោងតាមព័ត៌មានពីក្រសួងការពារជាតិក្រុងមូស្គូ ពេលនេះ ប្រទេសរុស្ស៊ី បានប្រកាស់គ្រប់គ្រងលើភូមិព្រំដែនអ៊ុយក្រែនចំនួន៩ នៅក្នុងតំបន់២ ដែលមានចម្ងាយ៣០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងខាគីវ ប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm