លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ នឹងធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹងសមយុទ្ធ »នាគមាសឆ្នាំ២០២៤» លើកទី៦ជាមួយកងទ័ពរំដោះប្រជាជនចិន។
សូមបញ្ជាក់ថា សមយុទ្ធយោធារវាងកម្ពុជា និងចិននេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និង ខេត្តព្រះសីហនុ៕
