មនុស្ស ១០ នាក់ ស្លាប់ក្នុងការប៉ះទង្គិចរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន

2024/05/13 08:37:00 pm        138

មន្ត្រីយោធាម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងក្រុមឧទ្ទាម ហ៊ូទី (Houthi) នៅក្នុងខេត្ត ម៉ារីប (Marib) ភាគកណ្តាលរបស់ប្រទេស។

ប្រភពយោធាបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ការប្រឈមមុខដាក់គ្នាយ៉ាងសាហាវបានកើតឡើងរវាងកងកម្លាំងមកពីកងពលតូច ចាយអ៊ិនស៍ (Giants) ដែលជាផ្នែកមួយនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលរួម និងក្រុមយុទ្ធជន ហ៊ូទី» នៅលើតំបន់ប្រយុទ្ធ ហារីប (Harib) ភាគខាងត្បូងនៃខេត្តយុទ្ធសាស្ត្រ ម៉ារីប ដែលនៅជាប់នឹងខេត្តសម្បូរប្រេង សាបវ៉ា (Shabwa) កាលពីយប់ថ្ងៃអាទិត្យ។

ខេត្ត ម៉ារីប បានក្លាយជាសមរភូមិចម្បងនៃជម្លោះយេម៉ែន ដែលអូសបន្លាយចាប់តាំងពីក្រុម ហ៊ូទី បានចាប់ផ្តើមការវាយលុកដ៏ធំមួយនៅដើមឆ្នាំ២០២១ ក្នុងគោលបំណងដណ្តើមបានការគ្រប់គ្រងទាំងស្រុងនៃខេត្តដែលសម្បូរថាមពលមួយនេះ។

ប្រភពនោះបាននិយាយថា ការប៉ះទង្គិចគ្នាអស់រយៈពេលមួយម៉ោងពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធធុនធ្ងន់ដែលបណ្តាលឱ្យសមាជិកកងកម្លាំងរដ្ឋាភិបាល ៤ នាក់ និងយុទ្ធជនហ៊ូទី ៦ នាក់ស្លាប់ ហើយមនុស្ស ៩ នាក់ទៀតរងរបួសទាំងសងខាង៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm