មន្ទីរពេទ្យនៅសេសសល់ចុងក្រោយ ដែលដំណើរការរយៈពេល ២៤ ម៉ោងនៅទីក្រុង រ៉ាហ្វា (Rafah) របស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យឯកទេស កូវ៉ែត កំពុងប្រឈមមុខនឹងការបិទទ្វារ ខណៈមណ្ឌលថែទាំនេះកំពុងជួបនឹងកង្វះប្រេងឥន្ធនៈ និងការផ្គត់ផ្គង់បម្រុង ដែលធ្វើអោយវិបត្តិមនុស្សធម៌ដែលធ្ងន់ធ្ងររួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា នេះកាន់តែអាក្រក់ឡើង បន្ទាប់ពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលថ្មីៗនេះនៅក្រុងរ៉ាហ្វា។

លំហូរចូលនៃជនភៀសខ្លួន អ្នកស្លាប់ និរបួសបានគ្របដណ្ដប់លើមន្ទីរពេទ្យ ខណៈពេលដែលការបិទច្រកឆ្លងកាត់រ៉ាហ្វា បានរារាំងបន្ថែមទៀតដល់ការផ្តល់ជំនួយដ៏សំខាន់ ដោយបង្កើនបញ្ហាប្រឈមកាន់តែធំចំពោះប្រព័ន្ធថែទាំសុខភាពក្នុងតំបន់។

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យនេះបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំនួយអន្តរជាតិ ដើម្បីដោះស្រាយស្ថានការណ៍ដ៏អាក្រក់នៅក្រុងរ៉ាហ្វា ដោយលើកឡើងពីកង្វះខាតថ្នាំពេទ្យ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងបុគ្គលិកថែទាំសុខភាព។
ស្របពេលមានភាពចលាចល ឪពុកម្តាយបានព្យាយាមនាំកូនៗរបស់ពួកគេដែលបានរងរបួសពីការវាយប្រហារដ៏ឥបឈប់ឈរទៅកាន់មន្ទីរពេទ្យអឺរ៉ុប នៅតំបន់ហ្កាហ្សា មួយនេះដែលពោរពេញដោយភាពច្របូកច្របល់។

ពួកគេបានសង្កត់ធ្ងន់លើសម្ពាធដ៏លើសលប់ដែលមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតនៅទីនោះប្រឈមមុខ ដោយសារកង្វះខាតការផ្គត់ផ្គង់ និងបរិយាកាសវេជ្ជសាស្ត្រធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវផ្តល់អាទិភាពដល់ការថែទាំសង្គ្រោះបន្ទាន់ និងត្រូវបង្ខំចិត្តទុកអ្នករបួសជាច្រើនចោល៕