ក្រសួងបរិស្ថាន និងយូអិនពិភាក្សាគិតគូលើការសង់សំណង់ មិនប្រើប្រាស់ថាមពលច្រើន និងកាត់បន្ថយកម្ដៅ

2024/05/13 11:39:24 pm        14

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិ (UN) បានពិភាក្សា និងបានចែករំលែកបទពិសោធន៍ការសាងសង់សំណង់អគារ ដោយមិនប្រើប្រាស់ថាមពលច្រើន និងជួយកាត់បន្ថយកម្ដៅ ស្របពេលពិភពលោកកំពុងមានការព្រួយបារម្ភ ពីបញ្ហាការប្រែប្រួលអាកាសធាតុ ។

ក្នុងកម្មវិធីប្រជុំស្តីពី ការអនុវត្តន៍ជាសហគមន៍ សម្រាប់យុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា (Passive Cooling Strategies Community of Practice inaugural Meeting) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ មន្ត្រី UN ESCAP និងមន្ត្រី UN environment programme លើកឡើងថា កិច្ចពិភាក្សានេះ ធ្វើយ៉ាងណាក្នុងការស្វែងរកដំណោះស្រាយមួយ ដើម្បីរចនាម៉ូតផ្ទះ ឬសំណង់អគារផ្សេងៗ ដែលជួយកាត់បន្ថយប្រើប្រាស់ថាមពល ជួយឲ្យមានលំហូរខ្យល់បរិសុទ្ធ លំហូរខ្យល់ធម្មជាតិ មិនប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ច្រើន ហើយគម្រោងនេះ ក៏ជាការឆ្លើយតបទៅនឹងការកើនឡើងកម្ដៅលើពិភពលោក ។

ពួកគេបន្តថា ពាក់ព័ន្ធនឹងការងារនេះ ក៏បានបង្កើតនូវសហគមន៍មួយ ដែលប្រមូលផ្ដុំនូវស្ថាបត្យករជំនាញមកពីតាមសាលា ក្រុមហ៊ុន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ដល់គ្នា ហើយរំពឹងថាកម្ពុជាជាប្រទេសដំបូង ដែលនឹងអនុវត្តន៍ការងារនេះបានច្រើនជាងគេ ។

ចំណែកអ្នកចូលរួមទាំងខ្មែរ និងបរទេស បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងនេះ 

ហើយសម្រាប់ការសាងសង់ផ្ទះ ដើម្បីឲ្យមានភាពត្រជាក់ដល់បរិស្ថាននេះ កម្ពុជាយើងគឺបានធ្វើតាំងពីជំនាន់បុរាណមកម្ល៉េះ ដែលម៉ូតផ្ទះជាច្រើន បានជួយកាត់បន្ថយកម្ដៅ ។

គួរបញ្ជាក់ថា កម្មវីធីនេះ មានគោលបំណងដើម្បីចែករំលែកចំណេះដឹង ការរៀនសូត្រ និងកិច្ចសហប្រតិបត្តិការ ក្នុងការដាក់បញ្ចូលនូវយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម (Passive Cooling) ទៅក្នុងការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង ដោយផ្តោតលើការផ្តល់ភាពងាយស្រួល ដល់អ្នកសាងសង កាត់បន្ថយតម្រូវការប្រព័ន្ធត្រជាក់នៅក្នុងអគារ រួមទាំងប្រយុទ្ធប្រឆាំង កំដៅក្នុងទីក្រុង និងជាយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា ដែលមានគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអាគារ ។ 

គម្រោងនេះ ដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី (UNEP) ៕

អត្ថបទ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm