បាល់ទាត់៖ សហរដ្ឋអាមេរិកបានគ្រងជើងឯកការប្រកួតពានរង្វាន់ Gold Cup ជាលើកទី៧ ក្នុងប្រវត្តិសាស្ត្រក្រោយជ័យជំនះលើម៉ិកស៊ិក ១-០ នៅម៉ោងបន្ថែមវគ្គផ្តាច់ព្រ័ត្រ។

ខ្សែការពាររបស់ក្រុមបាល់ទាត់ Atlanta United, Miles Robinson គឺជាអ្នកតែតបញ្ចូលទីនៅនាទីទី ១១៨ ក្នុងម៉ោងបន្ថែមវគ្គទី២។ CONCACAF Gold Cu គឺជាការប្រកួតដណ្តើមជើងឯកលំដាប់ទ្វីបមួយ ដែលមានក្រុមចូលរួមមកពីតំបន់អាមេរិកកណ្តាល អាមេរិកខាងជើង និងការ៉ាអ៊ីប។
ថ្វីបើជាជើងឯកទី៧ តែអាមេរិកជាក្រុមទី២ ប៉ុណ្ណោះដែលឈ្នះជើងឯក Gold Cup នេះច្រើនជាងគេបន្ទាប់ពីម៉ិកស៊ិកដែលឈ្នះច្រើនជាងគេសរុប ៨លើក។ ក្រៅពីនេះមានកូស្តារីកាឈ្នះ ៣លើក, កាណាដា ១លើក, ហុងឌុយរ៉ាស ១លើក, ក្វាតាម៉ាឡា ១លើក និងហៃទី ១លើក៕
អត្ថបទ៖នាង សុភាវុធ