ទីប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយការពារការសម្រេចផ្អាកដឹកជញ្ជូនគ្រាប់បែកទៅអ៊ីស្រាអែល

2024/05/14 12:18:26 am        156

លោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Joe Biden បាននិយាយការពារការសម្រេចរបស់លោកប្រធានាធិបតីរូបនេះ ក្នុងការផ្អាកការបញ្ជូនគ្រាប់បែកដ៏មានឥទ្ធិពលទៅកាន់ប្រទេសអ៊ីស្រាអែល ដោយនិយាយថា «អ្នកពិតជានឹងឃើញមានជនស៊ីវិលបាត់បង់ជីវិតក្នុងចំនួនដ៏ច្រើន» ប្រសិនបើកងកម្លាំងអ៊ីស្រាអែលទម្លាក់គ្រាប់បែកទាំងនោះ នៅទីក្រុង Rafah។

នៅក្នុងបទសម្ភាសន៍មួយ តាមប្រព័ន្ធផ្សព្វផ្សាយ ABC News ក្នុងកម្មវិធីសប្ដាហ៍នេះ (ABC News' This Week) លោក Sullivan បាននិយាយថា ប្រតិបត្តិការនៅទីក្រុង Rafah នឹងឃើញអ៊ីស្រាអែលសម្លាប់យុទ្ធជនហាម៉ាសមួយចំនួន ប៉ុន្តែបានបន្ថែមថា «ពួកហាម៉ាសជាច្រើននឹងរលាយបាត់ដោយសារតែពួកគេជាភេរវករ។ ពួកគេមិនមែនជាអ្នកប្រយុទ្ធដែលមានការរៀបចំតាមរបៀប ដែលយើងគិតដល់យោធាធម្មតាទូទៅនោះទេ»។

ហើយលោក Sullivan បាននិយាយថា លោក Biden «មិនចង់ឃើញអាវុធរបស់អាមេរិកត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការបែបនេះទេ»។ តែលោក Sullivan បានបញ្ជាក់បន្ថែមថា ចំណាត់ការនេះមានន័យថា លោក Biden មានបំណង «បោះបង់អ៊ីស្រាអែលចោលនោះឡើយ» ដោយលោកចង់ផ្ដោតលើប្រតិបត្តិការពិសេស ដែលលោកមិនជឿថា នឹងយកឈ្នះលើក្រុមហាម៉ាស ហើយវានឹងបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Sullivan នេះ បានកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីការព្រមានដ៏ចម្រូងចម្រាសរបស់លោក Biden ដែលថា សហរដ្ឋអាមេរិកនឹងឈប់ផ្គត់ផ្គង់អាវុធឲ្យអ៊ីស្រាអែល ប្រសិនបើកងកម្លាំងរបស់ប្រទេសនេះធ្វើការលុកលុយទ្រង់ទ្រាយធំលើទីក្រុង Rafah៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm