
ក្រុមសង្គមនិយមរបស់ប្រទេសអេស៉្បាញ កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) បានឈ្នះចំណែកដ៏ធំបំផុតនៃការបោះឆ្នោតនៅតំបន់កាតាឡាន់ ដែលលទ្ធផលនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អភិបាលកិច្ចផ្តាច់ខ្លួនជាង ១ទសវត្សរ៍នៅតំបន់នេះ។
ដោយមានការរាប់សន្លឹកឆ្នោតច្រើនជាង ៩៩ភាគរយ គេឃើញថា ក្រុមសង្គមនិយមទទួលបាន ៤២អាសនៈ នៅក្នុងសភាដែលមាន ១៣៥អាសនៈ ខណៈដែលគណបក្សរបស់អ្នកបំបែកខ្លួនដែលមាននិន្នាការរឹងរូស គឺគណបក្ស Junts ស្ថិតនៅលំដាប់ទី២ ដោយមាន ៣៥អាសនៈ ហើយគណបក្សអ្នកផ្តាច់ខ្លួនមាននិន្នាការមិនជ្រុលនិយមពេកដែលកំពុងកាន់អំណាច គឺគណបក្ស Esquerra Republicana de Catalunya (ERC) មាន ២០កៅអី។
ប្រធានគណបក្ស Junts លោក Carles Puigdemont បាននិយាយថា គណបក្សរបស់លោកធ្វើបានល្អ ប៉ុន្តែចំនួនអ្នកបោះឆ្នោតក្នុងចំណោមអ្នកបោះឆ្នោតផ្តាច់ខ្លួន នៅតែមានកម្រិតទាប ហើយដោយមិនមានការបង្ហាញខ្លាំងក្លារបស់គណបក្ស ERC គណបក្ស Alianca Catalana (AC) និងគណបក្ស CUP ជម្រើសរបស់គណបក្សលោកត្រូវមានកម្រិត។
គួបញ្ជាក់ថា ក្រុមគណបក្សរបស់អ្នកផ្តាច់ខ្លួន រួមបញ្ចូលគ្នាដែលមានគណបក្ស ERC គណបក្ស Junts គណបក្សឆ្វេងនិយម CUP និងគណបក្សស្តាំជ្រុលនិយម AC មិនមានកៅអីសរុបចំនួន ៦៨ ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះបាននោះទេ៕