
អ្នកគោរពបូជាដ៏ស្មោះស្ម័គ្ររាប់ពាន់នាក់ បានចូលរួមក្នុងពិធីអុជទៀន កាលពីយប់ថ្ងៃអាទិត្យ (១២ ឧសភា) នៅបូជនីយស្ថាន Fatima របស់ប្រទេសព័រទុយហ្គាល់ ដែលជាទីសក្ការបូជាដ៏ល្បីល្បាញបំផុតមួយរបស់អ្នកកាន់សាសនាកាតូលិក។
ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រមូលផ្តុំអ្នកធ្វើធម្មយាត្រាមកពីប្រទេសជាច្រើន ដូចជាឥណ្ឌា កាណាដា ប្រេស៊ីល និងកូតឌីវ័រនោះ គឺជាការប្រារព្ធនូវការលេចឡើងដំបូងនៃរឿងនិទានចំនួន៣ អំពីព្រះម៉ែម៉ារី (Virgin Mary) ដែលត្រូវបានគេស្គាល់ថា ជា Our Lady (ស្ត្រីរបស់យើង) កាលពីជាង ១០០ឆ្នាំមុន។
ការលេចឡើងលើកដំបូង ក្នុងចំណោមរឿងនិទានចំនួន៣ របស់ Our Lady of Fatima (ស្ត្រីរបស់យើង នៅ Fatima) គឺបានកើតឡើងនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩១៧។ ហើយបន្ទាប់មក រឿងក្មេងគង្វាលទាំង៣ របស់បូជនីយស្ថាន Fatima បានទាក់ទាញអ្នកកាន់សាសនាកាតូលិក ចាប់តាំងពីការមាននិទានដំបូង។
នៅឆ្នាំ២០១៧ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានផ្តល់ឲ្យវិហារកាតូលិកនេះនូវអ្នកបរិសុទ្ធក្មេងជាងគេ ២រូប ដោយប្រកាសជាសន្តជន ឬអ្នកមានបុណ្យខ្ពស់ ចំពោះបងប្អូនគង្វាល ២នាក់ ដែលគេជឿថា បានឃើញព្រះម៉ែម៉ារី នៅឆ្នាំ២០១៧។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អ្នកគោរពបូជាដ៏ស្មោះត្រង់រាប់ពាន់នាក់ បាននាំគ្នាទៅជួបជុំនៅបូជនីយស្ថាន Fatima ហើយខ្លះអធិដ្ឋានសុំឲ្យកើតអព្ភូតហេតុ សម្រាប់អ្នកជំងឺ៕