ចិនជំរុញឲ្យហ្វីលីពីនឈប់ធ្វើការអត្ថាធិប្បាយមិនទទួលខុសត្រូវ ស្ដីពីជម្លោះសមុទ្រចិនខាងត្បូង

2024/05/14 01:17:34 am        212

ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១៣ ខែឧសភា) បានជំរុញឲ្យប្រទេសហ្វីលីពីនឈប់ធ្វើការអត្ថាធិប្បាយមិនទទួលខុសត្រូវ និងបញ្ឈប់ការព្យាយាមបំភ័ន្តសហគមន៍អន្តរជាតិ បន្ទាប់ពីហ្វីលីពីនបានចោទប្រកាន់ចិនថា បានសាងសង់ «កោះសិប្បនិម្មិត» នៅក្នុងដែនទឹកដែលមានជម្លោះ។

ហ្វីលីពីន កាលពីថ្ងៃសៅរ៍ (១១ ឧសភា) បានប្រាប់ថា ខ្លួនបានដាក់ពង្រាយនាវាទៅកាន់តំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលខ្លួនបានចោទប្រកាន់ចិនថា បានសង់កោះមួយនៅតំបន់ថ្មប៉ប្រះទឹក Sabina។

ការិយាល័យរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំល្បាតសមុទ្របានបញ្ជូននាវាមួយគ្រឿង ដើម្បីទៅត្រួតពិនិត្យសកម្មភាពខុសច្បាប់របស់ចិន ដែលកំពុងសាងសង់ «កោះសិប្បនិម្មិត»។

ពាក់ព័ន្ធនឹងការចោទប្រាកន់នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ថា៖ «ការចោទប្រកាន់ដែលធ្វើឡើងដោយភាគីហ្វីលីពីនប្រឆាំងនឹងភាគីចិន គឺគ្មានមូលដ្ឋានច្បាស់លាស់ និងជាការប្រឌិដ្ឋសុទ្ធសាធ»។

គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើរតែទាំងអស់នៃផ្នែកផ្លូវទឹកដ៏សំខាន់នេះ ក្នុងនោះរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាមផងដែរ។ នៅឆ្នាំ២០១៦ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ បានសម្រេចថា ការទាមទាររបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ ជាការសម្រេចដែលចិនបដិសេធ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm