ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​កាន់​តែ​ខ្លាំង ខណៈ​ពួក​តា​លី​បង់​វាយ​ប្រហារ​ទីក្រុង​សំខាន់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/03 09:12:03 pm        597

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កំពុង​កើតឡើង ​នៅ​ក្នុង​ទីក្រុង​ធំ​មួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ ស្រប​ពេល​មាន​ក្ដី​បារម្ភ​ថា ​វា​អាច​ជា​រដ្ឋធានី​របស់​ខេត្ត​ដំបូង​ដែល​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​តា​លី​បង់​។​ ទីក្រុង Lashkar Gah ក្នុង​ខេត្ត Helmand ភាគ​ខាង​ត្បូង​ស្ថិត​នៅ​ក្រោម​ការ​វាយ​លុក​យ៉ាង​ខ្លាំង​ពី​ពួក​សកម្ម​ប្រយុទ្ធ បើ​ទោះ​បី​ជា​មានការ​វាយ​ប្រហា​រ​តាម​អាកាស​របស់​អាមេរិក ​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏ដោយ​។​

គេ​និយាយ​ថា​ ពួក​តា​លី​បង់​បាន​រឹបអូស​ស្ថានីយ​ទូរទស្សន៍​មួយ​។ មនុស្ស​រាប់​ពាន់​នាក់​ដែល​ភៀសខ្លួន​ចេញពី​តំបន់​ជនបទ​បាន​ជ្រកកោន​នៅ​ក្នុង​អគារ​ផ្សេងៗ​។​ វេជ្ជបណ្ឌិត​ម្នាក់​បាន​ប្រាប់​ទូរទស្សន៍ BBC ពី​មន្ទីរពេទ្យ​ដែល​លោក​ធ្វើការ​ថា មានការ​វាយ​ប្រយុទ្ធ​គ្នា​គ្រប់កន្លែង​។​ កងកម្លាំង​អា​ហ្វ​ហ្កា​នី​ស្ថាន​រាប់​រយ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​។ ក្រុម​តា​លី​បង់​បាន​វាយ​សម្រុក​ទៅមុខ​យ៉ាង​លឿន​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ខណៈ​ដែល​កងកម្លាំង​អាមេរិក​បាន​ដកចេញ បន្ទាប់​ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​។​

​ខេត្ត Helmand គឺជា​ចំណុច​កណ្តាល​នៃ​យុទ្ធនាការ​យោធា​អាមេរិក និង​អង់គ្លេស ហើយ​ពួក​តា​លី​បង់​នឹង​ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ សម្រាប់​រដ្ឋា​ភិ​បាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ប្រសិនបើ​ទីក្រុង ​Lashkar Gah ធ្លាក់​ចូល​ក្នុង​ដៃ​ពួក​តា​លី​បង់នោះ ​នឹង​ក្លាយ​ជា​រដ្ឋធានី​ប្រចាំ​ខេត្ត​ដំបូងដែល​ក្រុម​តា​លី​បង់​វាយ​ដណ្ដើម​យក​បាន​ចាប់​តាំង​ពី​ឆ្នាំ​២០១៦។​ ទីក្រុង​នេះ​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ជាច្រើន​របស់​ខេត្ត​ចំនួន​៣ ដែល​កំពុង​រង​ការវាយប្រហារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm