ក្រសួងការងារ ផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែងដែលនៅជិតលំនៅដ្ឋាន ដល់ពលការិនីដែលទើបត្រឡប់មកពីអារ៉ាប៊ីសាអូឌីត

2024/05/14 01:38:21 am        129

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែង ដល់ពលការិនីចំនួន ២៤នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងឲ្យក្រុមពលការិនីទទួលបានឱកាសការងារមួយដែលពិតប្រាកដ និងមានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយពីឱកាសការងារក្នុងស្រុករាប់ម៉ឺនកន្លែង ដល់ពលការិនីចំនួន ២៤នាក់ ដែលទើបនឹងត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងឲ្យក្រុមពលការិនី មានការងារធ្វើនៅក្នុងស្រុក។ ក្រុមពលការិនីបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ដែលរាជរដ្ឋាភិបាលបានគិតគូរសម្របសម្រួលឲ្យពួកគាត់ត្រឡប់មកស្រុកកំណើតវិញហើយ ថែមទាំងបានណែនាំនូវឱកាសការងារល្អៗ ជូនពួកគាត់ ដោយមិនចាំបាច់ឲ្យពួកគាត់ពិបាកក្នុងការស្វែងរកការងារធ្វើខ្លួនឯងឡើយ។ «ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងកក់ក្ដៅ ដោយមិនបារម្ភថា មកដល់ខ្មែរគ្មានការងារធ្វើ និងត្រូវរកការងារខ្លួនឯង»។ នេះជាសម្ដីរបស់ក្រុមពលការិនី ផល ចំរើន និងពលការិនី សារិន ស្រម៉ៅ ដែលទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺជាកន្លែងប្រមូលផ្ដុំឱកាសការងារនៅទូទាំងប្រទេសកម្ពុជា។ ជាក់ស្ដែង នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានពលរដ្ឋមកចុះឈ្មោះស្វែងរកការងាររហូតជិត ៤ម៉ឺននាក់ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm