អភិបាលខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់បន្តទៀត ប្រសិនបើមានការចូល ឈូសយកដីព្រៃលិចទឹក

2024/05/14 03:50:50 pm        228

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង បានព្រមានចំពោះជនណាក៏ដោយ អ្នកមានលុយណាក៏ដោយ ដែល​ចង់​ចូល​មក​ឈូសយកដីព្រៃលិចទឹកក្នុងស្រុកកំពង់លែង និងស្រុកដទៃទៀតក្នុងខេត្តកំពង់ឆ្នាំង នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាម​តែម្តង ព្រោះមកដល់ដំណាក់កាលនេះហើយ មិនអប់រំណែនាំទៀតឡើយ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់ថា ឯកឧត្តម​មិនទុក​អោយ​ថ្នាក់​ដឹកនាំ​ចាប់​ឯកឧត្តម​មុន​នោះ​ទេ គឺឯកឧត្តមនឹងចាប់ជនដែលឆ្លៀតឱកាសឈូសទន្ទ្រានដីព្រៃលិចទឹកទាំងនោះ មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ដោយមិនលើកលែងអោយឡើយ។ ចំណែកមន្ត្រីមាន​សមត្ថកិច្ច​ដែល​មាន​ភារកិច្ច​ការពារ​ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបំផ្លាញព្រៃលិចទឹកនេះ ក៏ត្រូវរួម​សាមគ្គីគ្នា​មើល​អោយ​បាន​ម៉ត់ចត់​ក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន ប្រសិនបើមាន​ករណី​ឈូស​បំផ្លាញ​ព្រៃលិច​ទឹក​យក​ដី​ហើយ​នោះ មន្ត្រីមានសមត្ថកិច្ចទាំងនោះក៏មិនរួចខ្លួនដែរ។ ចំពោះ​អាជ្ញាធរ​ភូមិឃុំ​ដែល​មាន​ដីព្រៃ​លិច​ទឹកទាំង​តំបន់២ និងតំបន់៣ ក្នុងស្រុកកំពង់លែង និងស្រុកដទៃទៀត ត្រូវពិនិត្យ​មើល​អោយ​បាន​ច្បាស់​លាស់ តាមតំបន់ដែលខ្លួនកាន់កាប់ កុំចេះតែស៊ីញ៉េអោយគេចូលបំផ្លាញ ហើយ​បើ​មាន​ជន​មិន​ស្គាល់អត្ត​សញ្ញាណ​ណា​ក៏ដោយ​ដែល​ចូលមកក្នុ​ង​ភូមិឃុំ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ដីព្រៃ​លិច​ទឹក​ទាំង​នោះ ត្រូវតែថតទុក និងរាយការណ៍ជាបន្ទាន់មកកាន់ស្រុក ខេត្ត។ ដោយឡែកត្រាក់ទ័រវិញ ឯកឧត្តមបានអោយកម្លាំងនគរបាលតាមដានមើលមួយថ្ងៃ៣ដង មានព្រឹក រសៀល យប់ ថាតើ​ពេល​ពួក​គេចេញទៅធ្វើអ្វី ឈូសដីអ្វី ភ្ជួដីអ្វីអោយប្រាកដ ព្រោះភាគច្រើនលួចធ្វើតែពេលយប់។

សូមបញ្ជាក់ជូនថា ថ្មីៗកន្លងមកនេះ នៅក្នុងស្រុកកំពង់លែង អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​អភិបាលរងស្រុកម្នាក់ ប្រធានការិយាល័យប្រជាពលរដ្ឋម្នាក់ និងឈ្មួញដីម្នាក់ យកមក​ដាក់​ពន្ធនាគារ​ក្នុងករណីលួចចូលឈូសទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់២រួចហើយ ដែលករណីនេះ ធ្វើ​អោយ​អ្នកពាក់ព័ន្ធរឿងនេះខ្លាចរអា ហើយមកដល់ពេលនេះ សំណុំរឿងនេះ ស្ថិតក្នុង​ការ​ស៊ើប​អង្កេត​របស់​អង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ។ ប្រជាពលរដ្ឋសាទរនឹងចំណាត់ការក្តៅ ដែល​ឯកឧត្តមអភិបាលខេត្តបានធ្វើក្នុងថ្ងៃនេះ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm