យោងតាមការប្រកាសរបស់រដ្ឋាភិបាល ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសកេនយ៉ា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើនឡើងដល់ ២៧៧នាក់ ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ បានកើតឡើងស្របពេលសាលារៀនទូទាំងប្រទេសបានបន្តថ្នាក់រៀនឡើងវិញយ៉ាងប្រយ័ត្នប្រយែងសម្រាប់វគ្គ ទី ២ បន្ទាប់ពីការពន្យារពេលពីរសប្តាហ៍ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។
ក្រសួងមហាផ្ទៃ និងរដ្ឋបាលជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បាននិយាយថា សាលារៀនមួយចំនួនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នឹងត្រូវពន្យារពេលបើកដំណើរការ ខណៈក្រុមទីភ្នាក់ងារថ្នាក់ជាតិ និងស្រុកជាច្រើន ធានាថា នឹងមានការជួសជុលដើម្បីបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់សិស្សក្នុងការសិក្សាឡើងវិញ។

មានការព្យាករណ៍ថានឹងមានពន្លឺថ្ងៃសម្រាប់តំបន់ភាគច្រើននៃប្រទេសនេះ ក្នុងសប្តាហ៍ខាងមុខនេះ ដោយលាយឡំជាមួយភ្លៀងធ្លាក់ម្តងម្កាល និងព្យុះផ្គររន្ទះនៅទូទាំង៣៧ ស្រុក ។
ក្រសួងបាននិយាយថា គេរំពឹងថាទឹកជំនន់ នឹងកើតមាននៅតំបន់ទំនាប តំបន់មាត់ទន្លេ និងតំបន់ទីក្រុង ខណៈបំណាក់ដី អាចកើតមានឡើងនៅក្នុងតំបន់ជម្រាលភ្នំ និងជ្រោះ។
ការព្រួយបារម្ភអំពីសុខភាព កំពុងកើនឡើង ស្របពេលមានករណីជំងឺអាសន្នរោគចំនួន ៥៣នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ៕
