ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសន្យាបន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

2024/05/14 04:53:39 pm        186

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ រ៉ូអៃដា អ៊ែល ហេក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបបានផ្តោតទៅលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជា​ជាមួយ​ការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) រួមមាន សកម្ម​ភាពនានា តួនាទី និងសមិទ្ធផលដែលការិយាល័យ OHCHR សម្រេចបាននៅកម្ពុជា រយៈ​ពេល​កន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានសម្តែង​នូវសេចក្តីរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការជាង៣ទសវត្សរ៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលនេះបង្ហាញឱ្យ​ឃើញពី​ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយយន្តការអង្គការសហប្រជាជាតិ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការតាំងចិត្តរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញ​កិច្ច​សហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយក​អនុសញ្ញា​អន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលម្ហពលរដ្ឋ និងនយោបាយ និងសិទ្ធិ​សេដ្ឋកិច្ច​សង្គមរបស់ប្រជាជនកម្ពុជា។

លោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាកន្លងមក។ ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារ​សិទ្ធិ​មនុស្សប្រជាជនកម្ពុជា។

ជាទីបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជារីករាយសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅ​សម្រេច​បាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយ​ឈរ​លើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀត​ជ្រែក​កិច្ច​ការផ្ទៃ​ក្នុង​របស់​កម្ពុជា៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm