នគរបាលប៉ះទង្គិចជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីននៅសាកលវិទ្យាល័យអាំស្ទែដាំ ប្រទេសហូឡង់

2024/05/14 05:13:33 pm        150

កងកម្លាំងនគរបាល បានចូលទៅបញ្ចប់ការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យ អាំស្ទែដាំ(Amsterdam) កាលពីថ្ងៃចន្ទទី១៣ ឧសភា បន្ទាប់ពីក្រុមអ្នកតវ៉ា បានកាន់កាប់អគារសាកលវិទ្យាល័យនានានៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសហូឡង់ ដើម្បីថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា។ កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកតវ៉ាហូឡង់ និយាយថាខ្លួនបានកាន់កាប់អគារសាកលវិទ្យាល័យមួយចំនួនដូចជានៅទីក្រុង អាំស្ទែដាំ(Amsterdam)ទីក្រុងក្រូនីនហ្គិន (Groningen) និងទីក្រុងអ៊ីនដូវិន (Eindhoven) ជាដើម។

ក្រុមបាតុករ បានប្រាប់សារព័ត៌មាន Reuters តាមរយៈអ៊ីមែល ឬសាអេឡិចត្រូនិក ថា ពួកគេនឹងបន្តកាន់កាប់សាកលវិទ្យាល័យនានារហូតនគរបាលបំបែកពួកគេ ហើយថាក្រុមអ្នកតវ៉ានឹងនៅតែវិលត្រឡប់មកវិញរហូតទាល់តែសាកលវិទ្យាល័យទាំងអស់ បំពេញការទាមទាររបស់ពួកគេដូចជា តម្លាភាព ការធ្វើពហិការ និងកាត់ផ្ដាច់ទំនាក់ទំនងជាមួយស្ថាប័នអ៊ីស្រាអែល។

នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X នគរបាលក្រុង អាំស្ទែដាំ បាននិយាយថា សាកលវិទ្យាល័យនេះ បានប្ដឹងក្រុមបាតុករពីបទប្រើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់សាលា។នគរបាលកំពុងធ្វើឱ្យប្រាកដថាគ្មាននរណាម្នាក់អាចចូលទៅក្នុងអគារសាកលវិទ្យាល័យបានទេ ហើយនឹងស្នើឱ្យក្រុមអ្នកតវ៉ាចាកចេញពីបរិវេណសាលានេះ ដោយស្ម័គ្រចិត្ត។

ក្រុមចលនានិស្សិតនៅប្រទេសហូឡង់ បានតវ៉ាប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្កាហ្សាចាប់តាំងពីសប្តាហ៍មុន ហើយនគរបាលបង្ក្រាបកុបកម្មរបស់ប្រទេសនេះ ធ្លាប់បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅសាកលវិទ្យាល័យ អាំស្ទែដាំ រួចមកហើយពេលមានការតវ៉ាដំបូងៗ។ ក្រុមនិស្សិតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្ម ភាគច្រើនដោយស្ងៀមស្ងាត់ អំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ភ្លាមៗ និងឱ្យសាកលវិទ្យាល័យនានាកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm