ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ ៦៤គ្រួសារ ទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

2024/05/14 05:58:28 pm        131

ប្រជាពលរដ្ឋចំនួនចំនួន៤ឃុំ ដែលស្មើនឹង៦៤គ្រួសារ នៅស្រុកពួក ខេត្ដសៀមរាប ដែល​រង​គ្រោះ​ដោយ​ខ្សល់​កន្ដ្រាក់ និងរន្ទះបាញ់ បានទទួលអំណោយពីសាខាកាកបាទក្រហម ខេត្ដសៀមរាប ។ ពិធី​ទទួល​អំណោយនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅវត្ដព្រះអង្គទ្រង់ ស្រុកពួក​។

ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមកពី៤ឃុំនោះ រួមមាន ឃុំរើល ឃុំពួក ឃុំដូនកែវ និងឃុំ​សំរោង​យា ដោយមានរលំផ្ទះចំនួន១២ខ្នង និងរបើកដំបូលចំនួន៥០ខ្នង រន្ទះបាញ់ស្លាប់ ១នាក់ និង​របួស១នាក់)ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តម គុជ លីនា អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត​សៀមរាប មានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ដែល​មិន​បាន​ទៅ​សំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដោយសារលោកជាប់ភារកិច្ច ប៉ុន្ដែជានិច្ចកាល​លោក​បាន​យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះ​ពិនិត្យ​ជា​បន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ។ ឯកឧត្តម​បាន​បន្ត​ថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ អាចជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​បានមួយកម្រិត ហើយក៏ជាការបង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរ​ដ្ឋ​គ្រប់​រូប​ពី​សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់​គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមាន​កាក​បាទ​ក្រហម​កម្ពុជា”។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែទាំសុខភាព​ឱ្យ​បាន​ល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើម​រដូវ​វស្សា​បាន​មក​ដល់​ហើយ​។ ម្យ៉ាងវិញទៀត បើឃើសភាពមិនស្រួលត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេល​ដែល​នៅ​ជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា មកដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋនៅ​ចំនួន​១៧៥​គ្រួសារ​ដែល​រ​ង​គ្រោះដោយធម្មជាតិ នៅក្រុងរុនតាឯកតេជោសែនចំនួន៩៩គ្រួសារ ស្រុកអង្គរ​ធំ​ចំនួន​១២​គ្រួសារ និងស្រុកពួកចំនួន៦៤គ្រួសារ បានទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ដ​សៀមរាប។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន រួមមាន មុង ភួយ សារុង ក្រមា កន្ទេល អង្ករ ស័ង្កសី និងថវិកាព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm