ស្អែកនេះសាលា TVET នឹងបើកការប្រឡងបញ្ចប់វគ្គកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

2024/05/14 06:26:56 pm        91

នៅថ្ងៃទី១៥ ខែឧសភា សែ្អកនេះ តាមបណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) មួយ​ចំនួន ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសថ្នាក់អាហារូបករណ៍ ជូន​យុវជ​ន១លាន៥សែននាក់ ដំណាក់កាលទី១ នឹង​បើកការ​ប្រឡង​បញ្ចប់​វគ្គ​យក​វិញ្ញាបនបត្រ​C1 ក្រោយពីបណ្តាក្រុមយុវជនបានរៀនជំនាញចំនួន៤ខែរួចហើយមក។

ក្រុមយុវជននៃវិទ្យាស្ថានបច្ចេកទេស JVC បានថ្លែងប្រាប់BTV ថា នៅថ្ងៃម្សិលមិញនេះ គឺជាថ្ងៃ​រៀន​ចុង​ក្រោយ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ថ្នាក់​អាហារូបករណ៍​របស់​រាជ​រដ្ឋាភិបាល ផ្តល់ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរ​ង​ហានីភ័យ​ចំនួន​១.៥​លាន​នាក់​ដំណាក់​កាលទី១ ហើយនៅពេលនេះយើងទាំង​អស់គ្នាក៏កំពុង​ខំប្រឹងរៀនត្រៀម​ចូលរួម​ប្រឡង​​បញ្ចប់វគ្គ យកវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈកម្រិត១ C1 នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤​ស្អែក​នេះ ដើម្បីយកវិញ្ញាបនបត្រនេះយកទៅប្រើប្រាស់ ស្វែងរកការងារឆាប់បានធ្វើផង ក៏​ដូច​យក​វិញ្ញាបនបត្រC1ទៅបញ្ជាក់ដើម្បីបានឱកាសរៀនបន្តនូវកម្រិត C2 , C3 និងC4 បន្តទៀត​ដើម្បីប​ង្កើន​កម្រិត​ចំណេះដឹងជំនាញរបស់គេឲ្យកាន់ខ្លាំងក្លាទៀត។

លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេកទេស JVC បានឱ្យដឹងថា ថ្ងៃទី១៥ ខែឧសភានេះ វិទ្យាស្ថាន​JVC នឹងបើកប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសកម្រិត១ ក្រោយ​ពី​ក្រុមយុវជនបានចូលរួមសិក្សាតាមមុខវិជ្ជាបានពេញលេញ ក្នុងរយៈពេល៤ខែរួចមក ហើយ​ក្រោយ​ពីប្រឡងរួចហើយ​សាលា​នឹង​បញ្ជូន​ក្រុមយុវជន​ទាំង​អស់​នោះ​ទៅ​ធ្វើ​ការងារ​ហាត់​ការ​នៅ​តាម​យានដ្ឋាន និងក្រុមហ៊ុនជាដៃគូ ដែលនេះជាឱកាស​ដ៏​ល្អ​របស់​យុវជន​នឹង​ទទួល​បា​ន​ការងារ​យូរ​អង្វែង នៅពេលយុវជនមានជំនាញច្បាស់លាស់។

តាមការឲ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធី​ផ្តល់​អាហារូបករណ៍​របស់​រាជ​រដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានីភ័យ ១លាន៥សែននាក់ដំណាក់កាលទី១បានចាប់ផ្តើមបើកវគ្គដំបូង នៅអំឡុង​ពាក់​កណ្តាល​ខែមករា ឆ្នាំ២០២៤ មានយុវជនចុះឈ្មោះ និងចូលរៀន​ជំនាញ​នៅ​ក្នុង​ថ្នាក់​ជាក់​ស្តែង មានចំនួនជាង១៦៥០០នាក់ ហើយសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរង​ហានីភ័យ គឺបានទទួលប្រាក់ឧបត្ថម្ភក្នុង១ខែ២៨ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm