សារធាតុញៀនជាង៤០០គីឡូក្រាម ត្រូវបានដុតកម្ទេចចោលក្នុងខេត្តព្រះសីហនុ

2021/08/03 03:59:57 pm        408

ព្រះសីហនុ ៖ ដើម្បីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ “គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍” នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង និងរដ្ឋបាលខេត្ដទាំងបី (ខេត្ដព្រះសីហនុ កំពត និងខេត្តកែប) ព្រមទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ស្ថាប័ន អង្គភាពពាំក់ព័ន្ធជុំវិញខេត្ដ បានរៀបចំពិដុតបំផ្លាញចោលវត្ថុតាងសារធាតុញៀន ៤៦៨គីឡូក្រាម នៅស្ថិតភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ។

នៅក្នុងឱសាសនោះ ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា វត្ថុតាងសារធាតុញៀន ៤៦៨គីឡូក្រាម ដែលរួមមានប្រភេទ៖ “មេតំហ្វេតាមីន ម៉ាទឹកកក (ICE) មេតំហ្វេតាមីន (WY) កេតាមីន (K) ម្យៅចម្រុះពណ៌ (MDMA) និងកញ្ឆាបរី និងថ្នាំបន្ទះ” នៃសំណុំរឿងចំនួន ២១៥កររណី ដែលមន្ត្រីជំនាញបានដុតបំផ្លាញនាពេលនេះ គឺបង្រ្កាបបានពីបទល្មើសកាលពីឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តព្រះសីហនុ កំពត និងខេត្តកែប។ ការដុតបំផ្លាញវត្ថុតាងសារធាតុញៀននាពេលនេះ គឺជាសារឆ្លើយតប ព្រមទាំងជាសកម្មភាពដែលបង្ហាញឱ្យសារធារណជនទូទៅបានឃើញនិងដឹងថា វត្ថុតាងគ្រឿងញៀនទាំងនេះ ដែលបង្កហានិភ័យនាំឱ្យមានភាពអន្តរាយដក់មនុស្ស និងសង្គមជាតិ ត្រូវបានគណៈកម្មការដុតបំផ្លាញចោល។

លោក បន្ដថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្តាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិតមែន ក៍មិនអាចរារាំងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសបានឡើយ តែវា គ្រាន់តែបង្កឱ្យមានផលវិបាកមួយចំនួនក្នុងការបង្ក្រាបបទល្មើសនេះផងដែរ។ ដោយឡែក រឿងបញ្ហាជំងឺកូវីដ-១៩នេះ មានសភាពរីករាលដាលខ្លាំងក្លា តែវាអាចទៅដល់ទីបញ្ចប់នៅថ្ងៃណាមួយ ផ្ទុយទៅវិញបញ្ហាគ្រឿងញៀននេះ នឹងមិនងាយរកទីបញ្ចប់ឡើយ។ បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលានោះទេ វា នឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសយុវជនឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើសជាអាទិ៍ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២១នេះ សមត្ថកិច្ច បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង ៨៥០គីឡូក្រាម៕ ដោយ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm