តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលសម្ដេចបញ្ជាក់ថាជារូបថតដែលសម្ដេចផ្ទាល់មិនដែលបានឃើញពីមុនមក។
សម្ដេចបានសរសេរខ្លឹមសារអមជាមួយរូបភាពទាំងនោះដូច្នេះថា «ប្រហែល៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹកដែលសុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ។ សូមអរគុណ ចំពោះបងប្អូនដែលបានជួយរករូបថតទាំងនេះ៕»





















