លោក Trump រិះគន់ខ្លាំងៗចៅក្រមនៅទីក្រុងញូវយ៉ក ជុំវិញការជំនុំជម្រះក្តីប្រាក់បំបិទមាត់

2024/05/14 07:23:03 pm        114

ដោយចាកចេញពីតុលាការ កាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា នៅក្នុងការជំនុំជម្រះក្តីប្រាក់បំបិទមាត់ លោក Trump ជាថ្មីម្តងទៀត បានរិះគន់ខ្លាំងៗទៅលើចៅក្រម លោក ជូអាន មឺចាន(Juan Merchan) ដោយបានអះអាងដដែលៗថា ពេលវេលានៃការជំនុំជម្រះក្តីនេះ គឺមានបំណងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់លោកក្នុងការធ្វើយុទ្ធនាការ ខណៈលោកស្វែងរកការទាមទារយកវិញសេតវិមាន នៅក្នុងឆ្នាំ២០២៤នេះ។

លោក Trump ពុំបាននិយាយអំពីអតីតអ្នកសម្របសម្រួលដែលលែងមានទំនាក់ទំនង លោក Michael Cohen ដែលកាលពីពេលមុន បានប្រាប់តុលាការថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានយល់ព្រមលើការបង់ប្រាក់បំបិទមាត់ ដើម្បីបង្កប់រឿងរបស់តារាភាពយន្តអាសអាភាសចំពោះការជួបទំនាក់ទំនងផ្លូវភេទជាមួយនាងតាមការចោទប្រកាន់ មុនពេលដែលវាអាចបំផ្លាញយុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០១៦។

ការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លាររបស់ លោក Cohen ទៅឱ្យនាង Stormy Daniels ដែលមានបំណងរារាំងនាងមិនឱ្យនិយាយជាសាធារណៈអំពីការជួបតំនាក់ទំនងផ្លូវភេទ ដែលនាងនិយាយថានាងមានទំនាក់ទំនងនេះជាមួយ លោក Trump ក្នុងឆ្នាំ ២០០៦ គឺស្ថិតនៅចំណុចកណ្តាលនៃការជំនុំជម្រះក្តី។

រដ្ឋអាជ្ញា ជាមួយការិយាល័យមេធាវីទីក្រុង Manhattan លោក Alvin Bragg បានចោទប្រកាន់លោក Trump ពីបទក្លែងបន្លំឯកសាររបស់លោក ចំពោះការទូទាត់សំណងទៅឱ្យ លោក Cohen ក្នុងឆ្នាំ២០១៧ ថា ជាការចំណាយស្របច្បាប់នៅក្នុងសៀវភៅរបស់ក្រុមហ៊ុនអចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះរឿងរ៉ាវចំនួន៣៤ករណី និងបដិសេធចំពោះទំនាក់ទំនងផ្លូវភេទជាមួយនាង Daniels ផងដែរ។ លោក បានអះអាងថា ករណីនេះជាការប៉ុនប៉ងផ្នែកនយោបាយ ដើម្បីជ្រៀតជ្រែកចូលក្នុងយុទ្ធនាការរបស់លោក។

លោក Trump បានទៅដល់តុលាការកាលពីថ្ងៃចន្ទ ជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនរូប ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីពីបទការបង់ប្រាក់បំបិទមាត់ទៅឲ្យតារាភាពយន្តអាសអាភាសម្នាក់ គឺនាង Stormy Daniels ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm