អាមេរិក អំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់បញ្ជូនសព្វាវុធមិនធ្លាប់មានពីមុន ទៅឲ្យក្រុមហ៊ួទីសម្រាប់ការវាយប្រហារលើនាវា

2024/05/14 09:59:25 pm        65

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់បញ្ជូនចំនួនមិនធ្លាប់មានពីមុនមកនៃសព្វាវុធ របស់ខ្លួន ទៅឲ្យក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន ដោយអនុញ្ញាតឲ្យក្រុមយុទ្ធជនរបស់ខ្លួនធ្វើ «ការវាយប្រហារដោយខ្វះការពិចារណា» លើនាវា នៅសមុទ្រក្រហម និងកន្លែងផ្សេងទៀត។

ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិក លោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រសិនបើខ្លួនចង់ធ្វើឲ្យមានការរីកចម្រើនឈានទៅរកការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែននោះ យើងត្រូវតែធ្វើសកម្មភាពរួមគ្នា ដើម្បី «ឲ្យអ៊ីរ៉ង់បញ្ចប់តួនាទីបង្កអស្ថិរភាពរបស់ខ្លួន ហើយទទូចថា ខ្លួនមិនអាចលាក់ខ្លួននៅពីក្រោយក្រុមហ៊ួទីបានទេ»។

លោកបាននិយាយថា មានភ័ស្តុតាងយ៉ាងច្រើនដែលថា អ៊ីរ៉ង់កំពុងផ្តល់អាវុធទំនើបៗ រួមទាំងមីស៊ីលបាលិស្ទិក និងមីស៊ីលតម្រង់គោលដៅ ដល់ក្រុមហ៊ួទី ជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

លោក Wood បាននិយាយថា៖«ដើម្បីបញ្ជាក់ពីការព្រួយបារម្ភរបស់ក្រុមប្រឹក្សាទាក់ទងនឹងការរំលោភដែលកំពុងបន្តរឹងបន្តឹងលើអាវុធ យើងត្រូវតែធ្វើបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្ត និងទប់ស្កាត់អ្នករំលោភលើទណ្ឌកម្ម»។

ក្រុមហ៊ួទី និយាយថា ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូន នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden មានគោលបំណងដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ចប់សង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៥.000នាក់ នៅទីនោះ។ សង្រ្គាម បានចាប់     ផ្តើម បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់មនុស្សប្រហែល ២៥០នាក់ផ្សេងទៀត ធ្វើជាចំណាប់ថ្នូរ។

រដ្ឋបាលដែនសមុទ្រអាមេរិក បាននិយាយកាលពីចុងខែមុនថា ក្រុមហ៊ួទី បានបើកការវាយប្រហារជាង ៥០លើក ទៅលើការដឹកជញ្ជូន រឹបអូសយកនាវាមួយគ្រឿង និងបានពន្លិចនាវាមួយផ្សេងទៀត ចាប់តាំងពីខែ    វិច្ឆិកាមក។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm