លោក David McBride ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារជិត ៦ឆ្នាំ ជុំវិញផ្តល់ព័ត៌មានអំពីឧក្រិដ្ឋកម្មសង្គ្រាមអូស្ត្រាលី

2024/05/14 10:02:33 pm        95

អតីតមេធាវីកងទ័ពអូស្ត្រាលីលោក David McBride ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និង ៨ខែ ពីបទបង្ហាញព័ត៌មានអំពីឧក្រិដ្ឋកម្មសង្គ្រាមអូស្ត្រាលីដែលត្រូវបានចោទប្រកាន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

អ្នកគាំទ្រលោក McBride បានសម្តែងការព្រួយបារម្ភជាយូរមកថា រដ្ឋាភិបាលអូស្ត្រាលី ចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការដាក់ទណ្ឌកម្មលោកចំពោះការបង្ហាញព័ត៌មានអំពីឧក្រិដ្ឋកម្មសង្គ្រាម ជាជាងជនល្មើសដែលត្រូវបានគេចោទប្រកាន់។

លោកស្រី Rawan Arraf នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់យុត្តិធម៌អន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការកាត់ទោសនេះថា៖«វាគឺជាការជាប់ឃុំដែលមនុស្សដំបូងត្រូវជាប់ពន្ធនាគារទាក់ទងនឹងឧក្រិដ្ឋកម្មសង្រ្គាមរបស់ប្រទេសអូស្ត្រាលី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនមែនជាឧក្រិដ្ឋជនសង្គ្រាមទេ ប៉ុន្តែជាអ្នកផ្តល់ព័ត៌មានឲ្យ»។

លោក Kieran Pender នាយកផ្នែកច្បាប់ស្តីទីនៃមជ្ឈមណ្ឌលច្បាប់សិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែល ដោយកត់សម្គាល់ថា ការជាប់ពន្ធនាគាររបស់លោក McBride នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកនិយាយការពិតដ៏សំខាន់ថា៖«នេះ គឺជាថ្ងៃដ៏ខ្មៅងងឹតសម្រាប់លទ្ធិប្រជាធិបតេយ្យអូស្ត្រាលី»។

លោក McBride ដែលបានមកដល់តុលាការកំពូលក្នុងទីក្រុងកង់បេរ៉ា ( Canberra) ប្រទេសអូស្ត្រាលីនៅព្រឹកនេះ ជាមួយនឹងសត្វសុខនចិញ្ចឹមរបស់ខ្លួន និងត្រូវបានហ៊ុមព័ទ្ធដោយក្រុមអ្នកគាំទ្រ នឹងត្រូវជាប់ពន្ធនាគារ ហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ មុនពេលលោក មានសិទ្ធិទទួលបានការដោះលែង។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera មុនពេលការកាត់ក្តីរបស់ខ្លួន បានចាប់ផ្តើម   កាលពីឆ្នាំមុន លោក McBride បាននិយាយថា ខ្លួនមិនដែលលាក់បាំងនៃការចែករំលែកឯកសារនោះទេ។

លោក McBride បានសង្កត់ធ្ងន់ថា៖«អ្វីដែលខ្ញុំចង់ពិភាក្សា គឺថាតើខ្ញុំត្រឹមត្រូវ ឬអត់ ក្នុងការធ្វើដូច្នេះ?»។

ការកាត់ទោសរបស់អតីតមេធាវីកងទ័ពអូស្ត្រាលី កើតឡើងជិត ៧ឆ្នាំ បន្ទាប់ពីទូរទស្សន៍សាធារណៈអូស្ត្រាលី ABC បានបោះពុម្ពអត្ថបទចំនួន ៧ដែលត្រូវបានគេស្គាល់ថា ជាឯកសារអាហ្វហ្គានីស្ថាន ដោយផ្អែកលើព័ត៌មានដែលលោក McBride បានផ្តល់ឲ្យ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm