ចិន អំពាវនាវឲ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ

2024/05/14 10:39:08 pm        154

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានប្រាប់សមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំដ៏កម្រមួយនៅទីក្រុងប៉េកាំងដែលបានធ្វើឡើងចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ និងបញ្ហាក្នុងតំបន់ផ្សេងទៀតថា ប្រទេសចិន និងកូរ៉េខាងត្បូង គួរតែស្វែងរកទំនាក់ទំនងស្ថិរភាព បើទោះបីជាមានការលំបាកនាពេលថ្មីៗនេះក៏ដោយ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បាននិយាយថា ប្រទេសទាំងពីរ ចាំបាច់ត្រូវរក្សាសន្ទុះលើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងទំនាក់ទំនងយ៉ាងប្រុងប្រយ័ត្ន នៅក្នុងកិច្ចប្រជុំដែលក្រសួងរបស់លោក Cho បានបញ្ជាក់ថា មានរយៈពេល ៤ម៉ោង។

លោក Cho បានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា និងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាង ៦ឆ្នាំ។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បានស្ថិតក្រោមភាពតានតឹងថ្មី នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយកាលពីឆ្នាំមុនថា ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន គឺជា «បញ្ហាសកល» មិនមែនគ្រាន់តែជាបញ្ហារវាងចិន និងកោះតៃវ៉ាន់នោះទេ។

លោក Yoon បានបន្ថែមថា កាលពីឆ្នាំមុន ភាពតានតឹងកើនឡើងនៅជុំវិញកោះតៃវ៉ាន់ គឺដោយសារតែការព្យាយាមផ្លាស់ប្តូរស្ថានភាពដោយបង្ខំ ហើយលោកបានប្រឆាំងនឹងការផ្លាស់ប្តូរបែបនេះ។ ប្រទេសចិន បានតវ៉ាដោយនិយាយថា ការអត្ថាធិប្បាយនេះ គឺ «ខុស»និង «មិនអាចទទួលយកបានទាំងស្រុង»។

បញ្ហាកោះតៃវ៉ាន់ បានកើតឡើងម្តងទៀតនៅក្នុងខែមីនា នៅពេលដែលកោះនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅទីក្រុងសេអ៊ូល។ ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងសេអ៊ូល នៅពេលនោះថា បានផ្តល់វេទិកាមួយសម្រាប់«កងកម្លាំងឯករាជ្យតៃវ៉ាន់»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm