
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយគណៈអភិបាលរាជធានី មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រី ដើម្បីចាត់វិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺ covid -19 និងមេរោគបម្លែងថ្មីប្រភេទdelta កំពុងរាលដាល ក្នុងសហគមន៍ផងនោះ។
ជាក់ស្តែងនៅវេលាម៉ោង ៤រសៀល ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២១ ទីតាំងផ្សារបឹងទំពុន ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រូវបានលោក ឈ្មោះ ឆួយ ភិរ័ត្ន ប្រធានគណៈកម្មការផ្សារបឹងទំពុន បន្តសហការជាមួយក្រុមជំនាញកំចាត់សត្វល្អិត និងមេរោគតាមអគារ បានបាញ់ថ្នាំសំលាប់មេរោគ ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាត ពីវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មីប្រភេទdelta។
កន្លងមកមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មីប្រភេទdelta បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនោះ នៅក្នុងប្រទេសកម្ពុជា ក៏មានករណីឆ្លងជំងឺនេះដែរ៕ អត្ថបទ៖ កុម្ភះ



