រុស្ស៊ីចាប់ខ្លួនមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់ទៀត ពីបទស៊ីសំណូក ចំពេលមានការរុះរើកាន់តែទូលំទូលាយ

2024/05/14 11:51:40 pm        144

អាជ្ញាធរ បាននិយាយនៅថ្ងៃអង្គារនេះ អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់ទៀត ពីបទស៊ីសំណូក ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី និងចំពេលមានការរំពឹងទុកនៃការបោសសម្អាតបន្ថែមទៀត នៅក្នុងក្រសួងនេះ។

គណៈកម្មាធិការស៊ើបអង្កេត ដែលជាស្ថាប័នអនុវត្តច្បាប់កំពូលរបស់រុស្ស៊ី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកឧត្តមសេនីយ៍ឯក Yury Kuznetsov ដែលជាប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួង ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទស៊ីសំណូក ហើយត្រូវបានឃុំរង់ចាំការស៊ើបអង្កេត និងការកាត់ក្តី។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា លោកKuznetsov ត្រូវបានចោទប្រកាន់ពីបទទទួលយកសំណូកដ៏ពិសេសមួយ ជាការចោទប្រកាន់ដែលអាចត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រហូតដល់ ១៥ឆ្នាំ។ គណៈកម្មាធិការស៊ើបអង្កេត បានរាយការណ៍ថា គេហដ្ឋានរបស់មន្ត្រីរូបនេះ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានឆែកឆេរ ហើយអាជ្ញាធរ បានរឹបអូសកាក់មាស របស់ប្រណិតៗ និងប្រាក់ចំនួន ១០០លានរូប្លិ៍ (ត្រឹមតែជាង មួយលានដុល្លារ) ជាសាច់ប្រាក់។

លោកពូទីន បានជំនួសលោក Sergei Shoigu ជារដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃអាទិត្យ នៅក្នុងការរុះរើ    គណៈរដ្ឋមន្ត្រីដែលកើតឡើង នៅពេលដែលលោក ចាប់ផ្តើមអាណត្តិទី៥ របស់ខ្លួន ដោយផ្លាស់ប្តូរគាត់ទៅតំណែងថ្មីជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី។ លោក បានស្នើលោក Andrei Belousov មន្ត្រីសេដ្ឋកិច្ចកំពូលឲ្យឡើងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិ។ មនុស្សជាច្រើនរំពឹងថាលោក Belousov នឹងធ្វើការបោសសម្អាតបន្ថែមទៀត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm