កីឡដ្ឋាន​ធំ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ភាគី​កម្ពុ​ជានា​ពាក់​កណ្តាល​ខែ​នេះ បន្ទាប់ពី​ការសាងសង់​រួចរាល់

2021/08/04 04:59:41 pm        473

​ស៊ី​ហ្គេម៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​បញ្ជាក់​ថា ភាគី​ចិន​នឹង​ប្រគល់​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មក​ឲ្យ​ភាគី​កម្ពុជា​នា​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខនេះ បន្ទាប់ពី​សំណង់​ប្រវត្តិសាស្ត្រ​សម្រាប់​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ។​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដដែលបាន​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​សាងសង់​កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មាន​គ្រប់​លក្ខណៈ ១០០% ហើយ ពិសេស​ផ្នែក​ខាងក្នុង​កីឡដ្ឋាន​ក៏​រួចរាល់​ដែរ នៅតែ​ការ​លើក​តុបតែង​ផ្ទាំង​សិលា​ចារ​ពី​សំណង់​ប្រវត្តិសាស្ត្រ​នេះ ដែល​បញ្ជាក់​ពី​មិត្តភាព​កម្ពុជា​-​ចិន​ប៉ុណ្ណោះ។​ ​ដូច្នេះ​តាម​ការ​គ្រោង​ទុក​ភាគី​ចិន​នឹង​ធ្វើ​ការ​ប្រគល់​កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មកដល់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាដើម្បី​ថែរក្សា​បន្ដ​ ក្រោម​កិច្ចសហការ​ជាមួយ​អ្នក​ជំនាញ​ចិនក្នុង​ការ​សម្អាត អនាម័យ សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជាដើម ក្នុង​មរតក​ដ៏​មហាសាល​នេះ​ឲ្យ​ក្លាយទៅជា​កន្លែង​ដ៏​ទាក់ទាញ និង​ក្លាយ​ជា​និមិត្តរូប​ថ្មី​នៃ​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​ក​កម្ពុជា សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣។​

​គួរ​ដឹង​ថា កីឡដ្ឋាន​ធំនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​សាធារ​ណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិនក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០​លាន​ដុល្លារ។ សមិទ្ធផល​ដ៏​អស្ចារ្យ​នេះអាច​ផ្ទុក​អ្នកទស្សនា​បាន​ជាង ៦​ម៉ឺន​នាក់ ហើយ​អាច​រំដោះ​មនុស្ស​ពេល​មាន​អាសន្ន​ក្នុង​រយៈពេល ៧​នាទី​ប៉ុណ្ណោះ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោគឺជា​ពហុ​កីឡដ្ឋាន​ដ៏​ទំនើប​របស់​កម្ពុជា ដែល​សាង​សង់​ឡើង​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        419
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm