អ៊ីស្រាអែលបញ្ចេញចំនួនជនស៊ីវិលស្លាប់ថ្មីនៅហ្កាហ្សា ហើយថាចំនួនរបស់ក្រុមហាម៉ាស ក្លែងក្លាយនិងប្រឌិត

2024/05/15 04:40:16 pm        191

អ៊ីស្រាអែល បានចេញផ្សាយចំនួនជនស៊ីវិលស្លាប់តាមការប៉ាន់ប្រមាណរបស់ខ្លួន ជាលើកដំបូងនៅក្នុងដែនដីហ្កាហ្សា ដោយនិយាយថាមានប្រហែល១៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ជំនួសឱ្យចំនួនប្រហែល៣៥.០០០នាក់ ដែលក្រសួងសុខាភិបាលប៉ាឡេស្ទីនរបស់ក្រុមហាម៉ាសកំពុងអះអាង។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោកអាវី ហ៊ីមែន (Avi Hyman)បានប្រាប់ទូរទស្សន៍ Fox News ថាអស់រយៈពេល២២១ថ្ងៃ ប្រទេសរបស់លោកត្រូវបានរងការថ្កោលទោសជាសកល ដោយសារតែចំនួនជនស៊ីវិលស្លាប់ក្លែងក្លាយ និងប្រឌិត ដែលត្រូវបានបង្កើត និងផ្សព្វផ្សាយដោយក្រុមហាម៉ាស។

លោកបាននិយាយថា អង្គការសហប្រជាជាតិ បានបោះត្រាលើចំនួនបញ្ចេញដោយក្រុមហាម៉ាសទាំងនេះ ហើយក្លាយជាអ្នកសារព័ត៌មានរបស់ក្រុមហាម៉ាស សម្រាប់ពិភពលោក។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ីមែន បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយនិយាយនៅក្នុងវីដេអូមួយថា យើងជឿថាយើងបានសម្លាប់ភេរវករជាង១៤.០០០នាក់ ហើយគួរឱ្យស្តាយ ដែលជនស៊ីវិលប្រហែល ១៦.០០០នាក់ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានស្លាប់។

លោកបាននិយាយថា ការខាតបង់ផ្ទាល់ខ្លួនរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងជម្លោះបានកើនឡើងដល់ ៦២០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm