កាយសម្ព័ន្ធ៖ កីឡាករអ៊ីស្រាអែល Artem Dolgopyat បានត្រលប់មកដល់ប្រទេសកំណើតរបស់ខ្លួនវិញហើយ ជាមួយនឹងការទទួលស្វាគមន៍ហែហមដូចវីរបុរសអមជាមួយនឹងមិត្តស្រី។
Artem Dolgopyat ដែលជាកីឡាករដែលមានដើមកំណើតអ៊ុយក្រែន ដណ្តើមបានមេដាយមាសលើវិញ្ញាសាកីឡាកាយសម្ព័ន្ធ ដែលនេះគឺជាមេដាយមាសទី១ របស់អ៊ីស្រាអែលនៅអូឡាំពិកទីក្រុងតូក្យូ និងជាមេដាយមាសទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអូឡាំពិករបស់អ៊ីស្រាអែល។ ប៉ុន្តែការប្រារព្ធពិធីនេះត្រូវបានរំសាយ បន្ទាប់ពីម្តាយរបស់គាត់ទួញសោកថា អាជ្ញាធររបស់ប្រទេសនេះនឹងមិនអនុញ្ញាតឱ្យគាត់រៀបការទេ ព្រោះគាត់មិនត្រូវបានគេចាត់ទុកថា ជាជនជាតិជ្វីស។
យ៉ាងណាក្តីកីឡាករវ័យ ២៤ឆ្នាំរូបនេះបាននិយាយថា វាហាក់ដូចជានៅក្នុងសុបិនដែលរឿងបែបនេះបានកើតឡើងមកលើរូបគេ ជាមួយនឹងក្តីរំភើបរីករាយបំផុតក្នុងជីវិត និងអរគុណដល់អ្នករាល់គ្នាចំពោះការគាំទ្រ។ សូមបញ្ជាក់ថា អ៊ីស្រាអែលឈ្នះមេដាយមាស ១គ្រឿងគត់នៅអូឡាំពិកទីក្រុងតូក្យូនេះ ក្រៅពីនោះអ៊ីស្រាអែលក៏ទទួលបានមេដាយសំរឹទ្ធ ២គ្រឿងផងដែរ៕
អត្ថបទ៖នាង សុភាវុធ