ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជូនសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី២ រដ្ឋសភា ព្រឹទ្ធសភា តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា។







