ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៥៧នាក់ និងបាត់ខ្លួន ២២នាក់

2024/05/15 06:33:07 pm        96

ក្រុមមន្ត្រីខេត្តបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមួយចំនួនបន្ថែមទៀតកាលពីថ្ងៃអង្គារទី១៤ឧសភា បន្ទាប់ពីទឹកជំនន់ដ៏គំហុកកាលពីចុងសប្តាហ៍មុន និងលំហូរកម្អែរភ្នំភ្លើងត្រជាក់នៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧ នាក់ និងបណ្ដាលឱ្យមនុស្ស ២២ នាក់ផ្សេងទៀតបាត់ខ្លួន។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បានបណ្តាលឱ្យផ្ទាំងថ្មភ្នំភ្លើងដ៏ធំរមៀលធ្លាក់ពីភ្នំភ្លើងផ្ទុះសកម្មបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងស្រុកចំនួន៦នៅលើកោះស៊ូម៉ាត្រា កាលពីល្ងាចថ្ងៃសៅរ៍ ខណៈទឹកជំនន់ជន់លិចផ្លូវថ្នល់ ផ្ទះសម្បែងប្រជាពលរដ្ឋ និងវិហារអ៊ីស្លាមនានា។

លោក អ៊ីលហាំ វ៉ាហាប់ (Ilham Wahab) មន្ត្រីទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយ នៅខេត្ត ស៊ូម៉ាត្រាខាងលិច បានប្រាប់សារព័ត៌មាន AFP ថា មកដល់ពេលនេះ ជនរងគ្រោះចំនួន៥៧ នាក់ត្រូវបានរកឃើញ ថាបានស្លាប់ ហើយមនុស្ស២២នាក់ផ្សេងទៀត នៅតែបាត់ខ្លួន។

ក្រុមអ្នកសង្រ្គោះ បានសម្អាតអគារដែលរងការខូចខាតបន្ទាប់ពីទឹកជំនន់ ស្របពេលក្រុមអ្នកជួយ សង្គ្រោះបានប្រើប្រាស់ យានដ្រូនជួយស្វែងរក ដោយប្រើឧបករណ៍ជីកកកាយតាមបំណាក់ដី និងល្បាប់ និងប្រើដៃទទេរបស់ពួកគេ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងទន្លេ និងគំនរកម្ទេចថ្ម៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm