ក្រុមអ្នកតវ៉ាជាច្រើន បានបិទច្រកចូលទៅកាន់សន្និសីទ I/O ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Google រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃអង្គារ។
ក្រុមអ្នកតវ៉ា បាននិយាយថាគម្រោង Project Nimbus ជាកិច្ចសន្យាមានតម្លៃ ១,២ពាន់លានដុល្លារដែលផ្តល់ទៅឱ្យ ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon.com ក្នុងឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សេវាកម្ម Cloud ដល់រដ្ឋាភិបាលអ៊ីស្រាអែល គាំទ្រដល់ការអភិវឌ្ឍន៍ឧបករណ៍យោធា ធ្វើឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែល។

លោក រ៉ូនី ហ្គេជឺ(Roni Geiger) អតីតបុគ្គលិក Google Health បាននិយាយថា កិច្ចសន្យាដែល ក្រុមហ៊ុន Google និង Amazon មានជាមួយរដ្ឋាភិបាលអ៊ីស្រាអែល គឺគម្រោង Project Nimbus មានដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងការគណនា cloud កំពុងត្រូវបានប្រើប្រាស់សម្រាប់ផលប៉ះពាល់ដោយផ្ទាល់។

លោក Wassim Hage អ្នករៀបចំមជ្ឈមណ្ឌលធនធានរបស់អារ៉ាប់ បាននិយាយថា ទោះជាយ៉ាងណា យើងយល់ថា នៅចំណុចកណ្តាលមិនត្រឹមតែការកាន់កាប់ដែនដីប៉ាឡេស្ទីនដែលកំពុងបន្តដោយអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពើប្រល័យពូជសាសន៍ ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាផងដែរ ដែលបច្ចេកវិទ្យាទាំងនេះ នឹងត្រូវបានប្រើជាចម្បងក្នុងប្រតិបត្តិការយោធាប្រឆាំងប្រជាជនប៉ាឡេស្ទីន។
បច្ចេកវិទ្យាទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជួយដល់ការសម្លាប់រង្គាល និងការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនដោយមិនរើសមុខ។ រយៈពេល២ទៅ៣ម៉ោងនៃការបិទផ្លូវ ចូលទៅកាន់សន្និសីទ បានបញ្ចប់ ហើយក្រុមអ្នកតវ៉ា បានបំបែកគ្នា។