កោះតៃវ៉ាន់៖ WHO គួរតែអនុញ្ញាតឱ្យខ្លួនចូលរួមកិច្ចប្រជុំទាំងអស់របស់អង្គការនេះ

2024/05/15 06:48:50 pm        146

ប្រមុខការបរទេសកោះតៃវ៉ាន់ លោក ចូសេប អ៊ូ (Joseph Wu) នៅពីថ្ងៃពុធ (១៥ ឧសភា) នេះ បានអំពាវនាវដល់អង្គការសុខភាពពិភពលោក WHO ឱ្យអនុញ្ញាតឱ្យកោះនេះចូលរួមកិច្ចប្រជុំទាំងអស់របស់ខ្លួន ប្រសិនបើស្ថានប័នពិភពលោកមួយនេះម៉ឺងម៉ាត់អំពីគោលដៅរបស់ខ្លួននៃ «សុខភាពសម្រាប់ទាំងអស់គ្នា» មុនពេលកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដែលក្រុងតៃប៉ិ ចង់ចូលរួម។

កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើនដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ សន្និបាតសុខភាពពិភពលោក (WHA) ឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិនចាត់ទុកថាជាអ្នកផ្ដាច់ខ្លួន ចូលកាន់តំណែង។

តៃវ៉ាន់ បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) នេះក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំនៅពេលនោះ គឺលោក ម៉ា អ៊ីងចូវ (Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់តៃវ៉ាន់នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំថ្មី លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះតំណែង។

ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា វាជាកំហុសរបស់បក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA ដោយសារអ្វីដែលខ្លួនហៅថា «កង្វះមូលដ្ឋាននយោបាយ» ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់និយាយថា ទីក្រុងប៉េកាំង ពុំមានសិទ្ធិនិយាយជំនួស ឬតំណាងឱ្យតៃវ៉ាន់ នៅលើឆាកអន្តរជាតិឡើយ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm