ម្ចាស់​ស្បែកជើង​មាស ២​សម័យ Privat កំពុង​នាំមុខ​តារាង Top-Scorers បណ្ដោះអាសន្ន​

2021/08/04 05:24:44 pm        130

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្នូល​ក្លិប​​ព្រះខ័ន​រាជ​ស្វាយរៀង Jean Marie Privat កំពុង​ឈរ​កំពូល​តារាង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ​(Top-Scorers) គិត​ត្រឹម​សប្ដាហ៍​ទី​១១ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២១ បន្ទាប់ពី​រក​បាន ១១​គ្រាប់ និង​រួមចំណែក​ជួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៤ ក្នុង​តារាង​ពិន្ទុ​បណ្ដោះអាសន្ន។​

​បើ​ធៀប​ជាមួយ​បេក្ខភាព​ប្រជែង​ស្បែកជើង​មាស​ផ្សេងទៀត ម្ចាស់​ស្បែកជើង​មាស ២​សម័យ​ជាប់​គ្នា​រូបនេះនាំមុខ​កីឡាករ​ឈរ​លេខ​២ Abee Huber របស់​អាស៊ី​អឺរ៉ុប ១​គ្រាប់ ខណៈ​កីឡាករ ៥​រូប​ទៀតរកបាន ៩​គ្រាប់​ស្មើគ្នាគឺមាន​កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេត​, កីឡាករ Marcio របស់​ណាហ្គា​វើ​ល​ដ៏​, កីឡាករ កែវ សុខ​ផេង​, Ajayi Opeyemi Korede និង Marcus Haber របស់​វិសាខា។​ ​គួរ​ដឹងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រ៉ូ​ន Jean Marie Privat បានឈ្នះ​ស្បែកជើង​មាស ២​សម័យកាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ក្នុងនោះ​កាលពី​ឆ្នាំ​២០១៩ គេ​រកបាន​គ្រាប់​បាល់​សរុប ៣៦​គ្រាប់ ខណៈ​កាល​ឆ្នាំ​២០២០ ខ្សែប្រយុទ្ធ​ពូ​កូ​ស៊ុត​រូបនេះ​រកបាន ១៦​គ្រាប់។ ដូច្នេះ​បើ​ធៀប​នឹង​រដូវ​កាល​មុន Privat នៅ​ខ្វះ ៥​គ្រាប់​ទៀត​ប៉ុណ្ណោះនឹង​តាម​ទាន់​កំណត់ត្រា​ចាស់ ដែល​ខ្លួន​បានរួម​ចំណែក​ជួយ​ក្រុម​ឈ្នះ​ជើងឯក​រងកាលពី​ឆ្នាំមុន។​

​យ៉ាងណាមិញ​ក្រឡេក​មក​ចាប់អារម្មណ៍​ការប្រកួត​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ បច្ចុប្បន្ន​ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សម្រេច​ពន្យារពេល​ប្រកួត​ជា​បណ្ដោះអាសន្ន រហូតដល់​ថ្ងៃទី​១២ ខែសីហា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រោយ​ផ្ទុះ​ការ​រី​ល​រាល​នូវ​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta) ក្នុង​សហគមន៍​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        300
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        373

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm