ចិន៖ អាជ្ញាធរនៅទីក្រុងអ៊ូហានកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេនឹងធ្វើតេស្តប្រជាជនទាំងអស់របស់ខ្លួនដើម្បីរកវីរុស COVID-19 បន្ទាប់ពីទីក្រុងភាគកណ្តាលរបស់ប្រទេសចិន ជាទីដែលបានរាយការណ៍ថាមានការឆ្លងវីរុសក្នុងស្រុកលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

មន្ត្រីជាន់ខ្ពស់ទីក្រុងអ៊ូហាន លោក Li Tao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទីក្រុងដែលមានប្រជាជនចំនួន ១១លាននាក់កំពុងចាប់ផ្ដើមធ្វើតេស្តយ៉ាងឆាប់រហ័សលើ DNA របស់ប្រជាជនទាំងអស់។ ក្រុមមន្ត្រីក្រុងអ៊ូហានបានប្រកាសកាលពីថ្ងៃចន្ទថា ការឆ្លងវីរុសក្នុងស្រុកចំនួន ៧ករណីត្រូវបានរកឃើញ ក្នុងចំណោមពលករចំណាកស្រុកនៅក្នុងទីក្រុង ដែលជាការឆ្លងក្នុងស្រុកលើកដំបូងក្នុងរយៈពេញមួយឆ្នាំ បន្ទាប់ពីទីក្រុងនេះបានបង្ក្រាបការផ្ទុះឡើងដំបូង ដោយអនុវត្តន៍វិធានការបិទខ្ទប់មិនធ្លាប់មានពីមុនមក កាលពីដើមឆ្នាំ២០២០។
ផ្នែកមួយចំនួននៃតំបន់ឧស្សាហកម្ម និងបច្ចេកវិទ្យាមួយត្រូវបានបិទ ជាវិធានការដ៏កម្របានឃើញនៅក្នុងទីក្រុងចាប់តាំងពីការបិទខ្ទប់កាលពីឆ្នាំមុន។ អគ្គនាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងខេត្ត Hubei លោក Li Yang បាននិយាយថា ករណីឆ្លងថ្មីនៅទីក្រុងអ៊ូហាន រួមជាមួយការឆ្លងផ្សេងៗនៅក្បែរទីក្រុង Jingzhou និង Huang ចាប់តាំងពីថ្ងៃសៅរ៍ត្រូវបានពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុងទីក្រុង Huaian ក្នុងខេត្ត Jiangsu៕
អត្ថបទ៖ សុខមាន