ក្រុមអ្នកភូមិនៅក្នុងស្រុក ប៉ាហ្កាណាស់ ២៤ខាងជើង(North 24 Parganas)នៃរដ្ឋវ៉េស បេនហ្គាល់ (West Bengal)របស់ប្រទេសឥណ្ឌា កំពុងប្រឈមទៅនឹងកង្វះទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅថ្ងៃពុធ ទី១៥ឧសភា នេះ ខណៈរលកកម្ដៅដ៏ក្ដៅ បានបង្ហួតប្រភពទឹកភាគច្រើន។

អ្នកភូមិម្នាក់វ័យ ៥៧ឆ្នាំ គឺ អ្នកស្រី ស៊ូជីត្រា ហាល់ដាល់ (Suchitra Haldal) បាននិយាយថា ភាគច្រើននៃអណ្ដូង ជាទីដែលក្រុមអ្នកស្រុកប្រើប្រាស់ជាប្រភពទឹកដ៏សំខាន់ បានរីងស្ងួត និងមិនអាចប្រើប្រាស់បាន ដែលបង្ខំឲ្យអ្នកភូមិធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ទៅរកប្រភពទឹក។

អ្នកស្រី បន្ថែមថា ប្រភពទឹកសំខាន់ៗសម្រាប់តំបន់នេះ គឺ បឹងដ៏ធំមួយ កំពុងរីងស្ងួត ហើយទឹកនៅសល់ជម្រៅត្រឹមភ្នែកគោប៉ុណ្ណោះ ។
ខណៈតំបន់ជាច្រើននៃប្រទេសឥណ្ឌា រងការវាយប្រហារពីសីតុណ្ហភាពក្ដៅខ្លាំង មន្ទីរអាកាសធាតុ បានព្យាករណ៍ ពីកម្រិតខ្ពស់ខុសពីធម្មតានៃរលកកម្ដៅរយៈពេលជាច្រើនថ្ងៃសម្រាប់ខែមេសា ដល់ខែ ខែមិថុនា ។

ចំណែកនៅក្នុងទីក្រុង អាម៉េដាបាដ (Ahmedabad)របស់ប្រទេសឥណ្ឌានេះដែរ គេបានមើលឃើញមានការបំពាក់រុំមីណេបាញ់ទឹកតាមផ្លូវ ក្នុងទីក្រុងនេះនៅថ្ងៃពុធនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអាជ្ញាធរ ក្នុងការជួយវផ្ដល់ភាពត្រជាក់ដល់អ្នកធ្វើដំណើរតាមទោចក្រយានយន្តស្របពេលរលកកម្ដៅកំពុងហក់ឡើងខ្លាំង ចំពេលវេលាបោះឆ្នោតសកលរបស់ប្រទេសនេះដែលបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៩ខែមេសាឆ្នាំនេះ ៕