វិមាន Elysee បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបារាំង នឹងផ្តល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ បន្ទាប់ពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានElyseeបាននិយាយថា៖«លោកប្រធានាធិបតីនៃសាធារណរដ្ឋនេះ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការផ្តល់នូវការគាំទ្រចាំបាច់ទាំងអស់...លោកក៏អាចរៀបរាប់លម្អិតអំពីការបញ្ជូនសម្រាប់រយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធាអ៊ុយក្រែន»។
មន្ត្រីនៃវិមានElysee បានបដិសេធមិនបញ្ជាក់លម្អិតអំពីអ្វីដែលនឹងត្រូវបញ្ជូន អាចរួមបញ្ចូលនោះ។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា នៅក្នុងការសន្ទនារបស់ខ្លួនជាមួយលោក ហ្សេឡិនស្គី លោក ម៉ាក្រុង បានសង្កត់ធ្ងន់លើការគាំទ្ររបស់ខ្លួនចំពោះបទឈប់បាញ់ ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ក្នុងរដូវក្តៅនេះ ដែលនឹងពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន និង «គំនិតផ្តួចផ្តើមការទូតដែលមានប្រយោជន៍ទាំងអស់»ត្រូវបានគេយកទៅបើកការចរចា។
កាលពីសប្តាហ៍មុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jingping) បានគាំទ្រការអំពាវនាវឲ្យមានបទឈប់បាញ់សកល ក្នុងអំឡុងពេលកីឡាអូឡាំពិកក្រុងប៉ារីស។