លោក Blinken បញ្ជាក់ការគាំទ្រដោយមិនងាករេរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន

2024/05/15 08:20:12 pm        242

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានសន្យាកាលពីថ្ងៃអង្គារ (១៤ ឧសភា) ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ ស្របពេលដែលរុស្ស៊ី កំពុងធ្វើការវាយប្រហារថ្មីៗនៅភាគខាងកើតរបស់ប្រទេសនេះថា សហរដ្ឋអាមេរិក នឹងឈរក្បែរអ៊ុយក្រែន រហូតដល់អធិបតេយ្យភាពសន្តិសុខរបស់ខ្លួនត្រូវបានធានា។

ប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះ គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីសភាសហរដ្ឋអាមេរិក បានអនុម័តកាលពីខែមុន នូវកញ្ចប់ជំនួយយោធាចំនួន ៦១ ពាន់លានដុល្លារ បន្ទាប់ពីការពន្យារពេលជាច្រើនខែ ក្នុងអំឡុងពេលដែលរុស្ស៊ី កំពុងមានប្រៀបនៅលើសមរភូមិ។

នៅក្នុងសុន្ទរកថាគោលនយោបាយនៅវិទ្យាស្ថានពហុបច្ចេកទេស អ៊ីហ្គោ ស៊ីខូស្គី (Igor Sikorsky) ក្នុងទីក្រុងគីវ លោក ប្លីងខិន បានទទួលស្គាល់ថាការពន្យារពេលនៃអាវុធរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យអ៊ុយក្រែនកាន់តែងាយរងគ្រោះចំពោះការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែបាននិយាយថាទីក្រុងគីវ អាចពឹងផ្អែកលើការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ពីព្រោះប្រជាជនអាមេរិក យល់ថារុស្ស៊ី នឹងមិនឈប់ត្រឹមតែយកអ៊ុយក្រែន ប៉ុណ្ណឹងទេ។

លោក ប្លីងខិន បានទៅដល់ទីក្រុងគីវ តាមរថភ្លើងកាលពីព្រឹកថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចមិនបានបង្ហាញពីមុន ដែលកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានបើកការលុកលុយនៅភាគខាងជើងនៃតំបន់ខាគីវ ដោយបើកសមរភូមិថ្មី និងបង្កើនកម្លាំងបន្ថែម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm