អ៊ីរ៉ង់​ចំអក​ឲ្យ​សហរដ្ឋ​អាមេរិក​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​

2021/04/27 09:59:58 am        25

អ៊ីរ៉ង់៖ អ៊ីរ៉ង់​​បាន​ច្រាន​ចោល​​រាល់​កិច្ច​​ប្រឹង​ប្រែង​​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ព្យាយាម​​​ដាក់​ទណ្ឌកម្ម​ទាំង​អស់​របស់​​អង្គការ​សហប្រជាជាតិ​​ឡើង​វិញ​​ទៅ​លើ​ប្រទេស​នេះ ខណៈ​ការ​ដាក់​សម្ពាធ​​សេដ្ឋកិច្ច​​ពី​ទីក្រុង​វ៉ាស៊ីន​តោន​​បាន​ជំរុញ​​ឲ្យ​រូបិយប័ណ្ណ​ក្នុង​ស្រុក ​ធ្លាក់​ចុះ​​ដល់​កម្រិត​​ទាប​បំផុត​មិន​ធ្លាប់​មាន​​កាល​ពី​ថ្ងៃ​អាទិត្យ​។

រូបិយប័ណ្ណ​​របស់​អ៊ីរ៉ង់​​​បាន​ធ្លាក់​ចុះ​ដល់ ២៧២.៥០០​រីយ៉ាល់​ទល់​នឹង​ដុល្លារ​អាមេរិក​នៅ​តាម​ហាង​ប្តូរ​ប្រាក់​​​ទូទាំង​​ទីក្រុង​តេអេរ៉ង់។ ​ប្រាក់​រីយ៉ាល់​​បាន​ធ្លាក់​​ថ្លៃ​ជាង ៣០% ទល់​នឹង​​ប្រាក់​ដុល្លារ​​អាមេរិក​ចាប់​តាំង​ពី​​ខែ​មិថុនា​ ខណៈ​ដែល​ការ​ដាក់​សម្ពាធ​ទណ្ឌកម្ម​របស់​អាមេរិក​​ ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​​បន្ត​​បំបាក់​សមត្ថភាព​​របស់​ខ្លួន​ដើម្បី​​លក់​ប្រេង​​ឥន្ធនៈ​​ជា​សកល​។ ​រូបិយប័ណ្ណ​​របស់​អ៊ីរ៉ង់​​មាន​តម្លៃ​​ត្រឹម​ ៣២.០​០០រីយ៉ាល់​ស្នើ​នឹង​ ១ដុល្លារ​អាមេរិក​​នៅ​ពេល​មាន​​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​​ឆ្នាំ​២០១៥ របស់​ទីក្រុង​តេអេរ៉ង់​​ជាមួយ​​ប្រទេស​មហា​អំណាច​​ពិភព​លោក​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​​រដ្ឋបាល​លោក អូបាម៉ា ប៉ុន្តែ​​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ។ ​នៅ​ពេល​រូបិយប័ណ្ណ​ធ្លាក់​ចុះ​​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​អ៊ីរ៉ង់​​ លោក សាអ៊ីតខាទីប ហ្សាដេស បាន​រិះ​គន់​ធ្ងន់​ៗ​ចំពោះ​​សេចក្ដី​ប្រកាស​របស់​​រដ្ឋបាល​លោក ត្រាំ កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​​ថា ​ទណ្ឌកម្ម​ទាំង​អស់​​របស់​អង្គការ​សហប្រជាជាតិ​​ ប្រឆាំង​អ៊ីរ៉ង់​​ត្រូវ​បាន​ធ្វើ​​ឡើង​សារ​ជា​ថ្មី​ ពី​ព្រោះ​​ទីក្រុង​តេអេរ៉ង់​​មិន​គោរព​​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​នោះ៕​

អត្ថបទ៖ រិទ្ធី

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm