UN កាត់បន្ថយការប៉ាន់ស្មានជិតពាក់កណ្ដាល ចំពោះការស្លាប់របស់ស្ត្រី និងកុមារ នៅហ្កាហ្សា

2024/05/15 10:24:54 pm        249

អង្គការសហប្រជាជាតិ (UN) បានកាត់បន្ថយការប៉ាន់ស្មានមកជិតពាក់កណ្ដាល សម្រាប់ចំនួនស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយបានស្នើឲ្យមានការត្រួតពិនិត្យថ្មី សម្រាប់តួលេខដែលផ្ដល់ឲ្យដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយ UN កាលពីថ្ងៃទី៦ ខែឧសភា បានបង្ហាញថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមផ្ទុះឡើង ក្នុងចំណោមមនុស្ស ៣៤.៧៣៥នាក់ ដែលបានស្លាប់នៅហ្កាហ្សា ច្រើនជាង ៩.៥០០នាក់ ជាស្ត្រី និងច្រើនជាង ១៤.៥០០នាក់ ជាកុមារ។

ប៉ុន្តែនៅក្នុងទិន្នន័យថ្មីដែលត្រូវបានចេញផ្សាយ ២ថ្ងៃក្រោយមក នៅថ្ងៃទី៨ ខែឧសភា UN បានកាត់បន្ថយតួលេខយ៉ាងច្រើន ចំពោះស្ត្រី មកត្រឹម ៤.៩៥៩នាក់ និងចំពោះកុមារ មកត្រឹម ៧.៧៩៧នាក់ ក្នុងចំណោមមនុស្ស ៣៤.៨៤៤នាក់ ដែលត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។

UN បានដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដើម្បីបង្កើតតួលេខជនរងគ្រោះ។ របាយការណ៍របស់ UN បានភ្ជាប់មកជាមួយការបដិសេធ ដែលលើកឡើងថា «រហូតមកដល់ពេលនេះ UN មិនទាន់អាចបង្កើតតួលេខអ្នកស្លាប់ និងរបួស ដោយឯករាជ្យ ទូលំទូលាយ និងជាក់លាក់បានទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មាន USA TODAY អ្នកនាំពាក្យ UN លោកស្រី Eri Kaneko បានប្រាប់ថា ចំនួនអ្នកស្លាប់សរុបរបស់ក្រសួងសុខាភិបាលនៅហ្កាហ្សា នៅតែមិនប្រែប្រួល ហើយបានលើកឡើងពីបច្ចុប្បន្នភាពថ្ងៃទី៣០ ខែមេសា របស់ក្រសួងស្តីពីការវិភាគនៃអ្នកស្លាប់ចំនួន ២៤.៦៨៦នាក់ ដែលក្រសួងមានព័ត៌មានលម្អិតពេញលេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm