
រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួននឹងបញ្ជូនអាវុធ និងគ្រាប់រំសេវបន្ថែម ក្នុងតម្លែងជាង ១ពាន់លានដុល្លារ ទៅឲ្យអ៊ីស្រាអែល។
នេះគឺជាការបញ្ជូនអាវុធលើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែលដែលត្រូវបានបង្ហាញ ចាប់តាំងពីរដ្ឋ បាលនេះ បានផ្អាកការបញ្ជូនអាវុធមួយផ្សេងទៀតក្នុងខែនេះ ដោយមានគ្រាប់បែកចំនួន ៣.៥00គ្រាប់ ហើយគ្រាប់បែកមួយគ្រាប់ៗ មានទម្ងន់ដល់ទៅ២.០០០ផោន។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានផ្អាកការបញ្ជូនអាវុធ ដើម្បីរារាំងអ៊ីស្រាអែលពីការប្រើប្រាស់អាវុធពិសេសទាំងនោះ នៅក្នុងការវាយលុករបស់ខ្លួននៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមាន មនុស្សយ៉ាងច្រើនកកកុញ ដោយលើកឡើងពីការព្រួយបារម្ភចំពោះជនស៊ីវិល។
កញ្ចប់ជំនួយនេះ ដែលបង្ហាញដោយជំនួយការសភាបីនាក់ រួមមានប្រហែល ៧០០លានដុល្លារសម្រាប់គ្រាប់រំសេវរថក្រោះ ៥០០លានដុល្លារសម្រាប់យានយន្តតាក់ទិច និង ៦០លានដុល្លារសម្រាប់គ្រាប់ កាំភ្លើងត្បាល់។
ពុំទាន់មានការបញ្ជាក់ភ្លាមៗថាតើពេលណាដែលអាវុធទាំងអស់ នឹងត្រូវបញ្ជូនមកនោះទេ។ ជំនួយការសភារូបនាក់ បាននិយាយថា ការដឹកជញ្ជូនមិនមែនជាផ្នែកនៃកញ្ចប់ជំនួយបរទេស ដែលបានពន្យារពេលយូរមកហើយដែលសភា បានអនុម័តទេ ហើយលោក បៃដិន បានចុះហត្ថលេខាកាលពីខែមុន។ គេមិនដឹងថាតើការដឹកជញ្ជូននេះ ជាការលក់អាវុធដែលមានស្រាប់ ឬអ្វីមួយដែលថ្មីបំផុតនោះទេ។