EU ជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ «ជាបន្ទាន់» នូវប្រតិបត្តិការយោធា នៅទីក្រុង Rafah

2024/05/16 03:35:47 am        384

សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី១៥ ខែឧសភា) នេះ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ «ជាបន្ទាន់» នូវប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងទីក្រុង Rafah របស់តំបន់ហ្កាហ្សា ដោយព្រមានថា ការមិនបានធ្វើដូចនោះ នឹងនាំឲ្យខូចទំនាក់ទំនងជាមួយប្លុក។

សេចក្តីថ្លែងការណ៍តាងនាមឲ្យ EU ដែលត្រូវបានចេញដោយប្រធានគោលនយោបាយការបរទេសរបស់ប្លុក គឺលោក Josep Borrell បានឲ្យដឹងថា៖ «ប្រសិនបើអ៊ីស្រាអែលបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅទីក្រុង Rafah នោះ វានឹងធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងក្លា ក្នុងទំនាក់ទំនង រវាង EU ជាមួយអ៊ីស្រាអែល»។

អមដោយការព្រមានថា ប្រតិបត្តិការនោះរំខានដល់ការផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា និងកំពុងនាំឲ្យមានការផ្លាស់ទីលំនៅក្នុងតំបន់កាន់តែច្រើន ការប្រឈមនឹងគ្រោះទុរ្ភិក្ស និងការឈឺចាប់របស់មនុស្សទាំងឡាយនោះ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា៖ «សហភាពអឺរ៉ុបជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួន នៅទីក្រុង Rafah»។

គួរបញ្ជាក់ថា EU ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយ សម្រាប់ដែនដីដីប៉ាឡេស្ទីន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អ៊ីស្រាអែល បាននិយាយថា មនុស្សជាង ១លាននាក់ ទាំងនៅក្នុង និងជុំវិញទីក្រុង Rafah ត្រូវបានអ៊ីស្រាអែលបញ្ជាឲ្យភៀសខ្លួនចេញពីតំបន់នេះទៅកាន់តំបន់ផ្សេងទៀត ដែលអង្គការសហប្រជាជាតិនិយាយថា មិនអាចចាត់ទុកថា មានសុវត្ថិភាពនោះឡើយ។

ប្លុកនេះបានលើកឡើងថា៖ «ទោះបីជា EU ទទួលស្គាល់សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលក៏ដោយ ក៏អ៊ីស្រាអែលត្រូវតែធ្វើបែបនោះ ឲ្យស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តល់សុវត្ថិភាពដល់ជនស៊ីវិល»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm