ប្រមុខការទូតរបស់សហភាពអឺរ៉ុប មើលឃើញថា សហរដ្ឋអាមេរិក កំពុងអស់កម្លាំងខ្លាំង នៅមជ្ឈិមបូព៌ា

2024/05/15 08:38:38 pm        300

ប្រមុខការទូតរបស់សហភាពអឺរ៉ុប បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្ហាញ «ភាពអស់កម្លាំង» នៅក្នុងការទូត នៅមជ្ឈិមបូព៌ារបស់ខ្លួន ហើយបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបកាន់តែខ្លាំងចំពោះរដ្ឋប៉ាឡេស្ទីន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ លោក ចូសិប បូរ៉ែល (Josep Borrell) ជាថ្មីម្តងទៀត បានរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការសង្រ្គាមរបស់អ៊ីស្រាអែល ដោយនិយាយថា ប្រជាជនហ្កាហ្សា កំពុងស្លាប់ និងស្រេកឃ្លាន និងរងទុក្ខក្នុងសមាមាត្រដែលមិនអាចនឹកស្មានដល់» ហើយថាវា ជា «គ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្ស»។

លោក បូរ៉ែល បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទនៅឯសាកលវិទ្យាល័យ Stanford ដែលត្រូវបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារថា៖«ខ្ញុំឃើញភាពអស់កម្លាំងជាក់លាក់មួយពីភាគីសហរដ្ឋអាមេរិក ដើម្បីបន្តចូលរួមក្នុងការស្វែងរកដំណោះស្រាយមួយ»។

លោកបាននិយាយជាភាសាអង់គ្លេសថា៖«យើងកំពុងព្យាយាមជំរុញជាមួយប្រជាជនអារ៉ាប់ ដើម្បីកសាងរួមគ្នា អារ៉ាប់ និងអឺរ៉ុប ដើម្បីធ្វើឲ្យដំណោះស្រាយរដ្ឋពីរនេះ ក្លាយជាការពិត»។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊ីងខិន (Antony Blinke) បានធ្វើដំណើរចំនួន ៧លើកទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយក្រុមហាម៉ាស ដែលបានជំរុញឲ្យមានយុទ្ធនាការយោធាអ៊ីស្រាអែលឥតឈប់ឈរ នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
2026/06/17 09:02:50 pm        1
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
2026/06/17 09:01:25 pm        1
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
2026/06/17 08:41:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ

2026/06/17 09:02:50 pm
​ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
2026/06/17 09:01:25 pm
​មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
2026/06/17 08:41:07 pm
​លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
2026/06/17 08:24:45 pm
​មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
2026/06/17 08:24:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am