នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យស៊ើបអង្កេតលើការស្លាប់របស់សកម្មជន ក្រោមការឃុំខ្លួនបណ្តោះអាសន្ន

2024/05/16 03:46:06 am        308

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) នៅថ្ងៃពុធ (ទី១៥ ខែឧសភា) នេះ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើការស្លាប់របស់សកម្មជននយោបាយវ័យក្មេងម្នាក់ ដែលបានកើតឡើងបន្ទាប់ពីជនជាប់ចោទស្រីរូបនោះបានធ្វើកូដកម្មអត់អាហារពាក់កណ្ដាល អំឡុងពេលត្រូវបានឃុំខ្លួនមុនកាត់ក្ដី ពាក់ព័ន្ធនឹងបទចោទប្រកាន់នានា ដែលរួមមានទាំងការប្រមាថព្រះមហាក្សត្ររបស់ប្រទេសផងដែរ។

សូមបញ្ជាក់ថា មនុស្សរាប់រយនាក់ ក្នុងនោះរួមទាំងសកម្មជន និងតំណាងរាស្រ្តគណបក្សប្រឆាំងផងដែរ បានចូលរួមពិធីអុជភ្លើងទៀន កាលពីយប់ថ្ងៃទី១៤ ខែឧសភា ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់នាង Netiporn «Bung» Sanesangkhom អាយុ ២៨ឆ្នាំ ដែលបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យរបស់ពន្ធនាគារ ដោយគាំងបេះដូង។ អ្នកការទូតលោកខាងលិច និងក្រុមសិទ្ធិមនុស្ស បានកាន់ទុក្ខមរណភាពរបស់នាងនៅលើបណ្ដាញសង្គម។

លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា៖ «វាគឺជារឿងសោកសៅដែលមានការបាត់បង់ជីវិតនេះ ហើយខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផង»។ លោកបានបន្ថែមថា៖ «ខ្ញុំបានណែនាំក្រសួងយុត្តិធម៌ឲ្យស៊ើបអង្កេតលម្អិតអំពីការស្លាប់របស់នាង»។

គួរបញ្ជាក់បន្ថែមថា មេធាវីថៃដើម្បីសិទ្ធិមនុស្ស ដែលជាក្រុមផ្ដល់ជំនួយផ្លូវច្បាប់ បាននិយាយថា នាង Netiporn ត្រូវបានចាប់ដាក់ពន្ធនាគារ កាលពីខែមករា ពីបទមិនគោរពតុលាការ ហើយការឃុំឃាំងលើរូបនាង ត្រូវបានធ្វើបន្តបន្ទាប់ពីការធានាឲ្យនៅក្រៅរបស់នាងត្រូវបានលុបចោលនៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ។ រូបនាងបានទៅធ្វើកូដកម្មអត់អាហាររយៈពេល ១ខែ មុនពេលសុខភាពរបស់នាងមានសភាពកាន់តែយ៉ាប់យ៉ឺន។

នៅថ្ងៃទី១៥ ខែឧសភានេះ នាយកដ្ឋានកែប្រែបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នាងបានចាប់ផ្តើមញ៉ាំអាហារទន់ៗ កាលពីដើមខែមេសា ប៉ុន្តែបានបដិសេធមិនទទួលយកវីតាមីន និងសារធាតុរ៉ែ។ នាយកដ្ឋានបានបញ្ជាក់ថា នាងមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ មុនពេលស្លាប់ ដោយបន្ថែមថា ខ្លួនកំពុងរង់ចាំការធ្វើកោសល្យវិច័យផ្លូវការ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់នេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត
2026/08/21 08:59:28 pm        97
កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
2026/08/21 08:55:05 pm        119
ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
2026/08/21 08:51:45 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយប្រើ​ដាវ ក្នុង​វិទ្យាល័យ នៅ​ស៊ុយអែត

2026/08/21 08:59:28 pm
​កងទ័ពប៉ាគីស្ថានអះអាងថា បាន​សម្លាប់ «ភេរវករ» ចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម
2026/08/21 08:55:05 pm
​ទីក្រុងសេអ៊ូល៖ សមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង បញ្ចប់មុនកំណត់ ក្រោយ​លោក Trump បញ្ជា
2026/08/21 08:51:45 pm
​នគរបាល៖ អគ្គិភ័យ​​ឆេះ​​អគារផ្ទះល្វែងចំនួន ២ខ្នង​ នៅ​ស្វីស បណ្តាលឱ្យមនុស្ស ៥នាក់បាត់ខ្លួន និង ១៩នាក់រងរបួស
2026/08/21 08:49:15 pm
​ចិន៖ «ទណ្ឌកម្ម និងសម្ពាធ» របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយទេ
2026/08/21 08:18:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm