រកឃើញជ័យលាភី ការប្រកួតលើប្រធានបទ«ដង្ហើមទីក្រុង» វិញ្ញាសាការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំ

2024/05/16 04:48:39 pm        231

ភ្នំពេញ៖ រកឃើញនូវជ័យលាភី ដែលបានចូលរួមការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” លើវិញ្ញាសាការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ ដែល​ស្នាដៃ​របស់​ពួកគេប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញភ្ញៀវទេសចរ​កាន់តែច្រើនទៅលេងកម្សាន្ត នៅ​ទីតាំង​ទេសចរណ៍​ដ៏សំខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ។

សម្រាប់ការរៀបចំនូវការប្រកួតប្រជែង គឺបានផ្ដោតសំខាន់លើការរចនា ដ៏មានប្រសិទ្ធភាព ដើម្បី​សោភ័ណ​ភាព​ទីក្រុង ហើយប្រធានបទដង្ហើមទីក្រុងនេះ ក៏អាចចូលរួមចំណែកក្នុងការជួយដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​បរិយាកាសក្នុងរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។

ក្នុងឱកាសអញ្ជើញចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជា ក្រោមប្រធានបទ “ដង្ហើមទីក្រុង” នៅ​រសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការកោតសរសើរ និងអបអរសាទរ នូវទេពកោសល្យ​ស្នាដៃ​របស់​ស្ថាបត្យ​ករ​កម្ពុជា ដែលទទួលបានពានរង្វាន់ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែ​ល​ជា​រឿយៗ​តែង​តែបង្ហាញអំពីគំនិតច្នៃប្រឌិត ដ៏គួរឱ្យភ្ញាក់ផ្អើល ។

ឯកឧត្តមបានបន្តថា សង្គមកម្ពុជាកំពុងត្រេកអរ និងទទួលយក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ប្លែក​ៗ​ផ្នែក​ស្ថាបត្យ​កម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ ដោយចាប់ផ្ដើមដើរលើមាគ៌ារួម ទទួល​យក​ភាព​ច្នៃប្រឌិតដ៏អស្ចារ្យ របស់សហការីផ្នែកស្ថាបត្យកម្ម ហើយយើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ មិនត្រូវមានការរាថយឡើយ ខណៈទេពកោសល្យដែលបង្ហាញក្នុងកម្មវិធីប្រកួតប្រជែងនេះ គឺ​ជា​មោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់​តែ​រីក​លូត​លាស់ ឈានឆ្ពោះទៅមុខ ។

ជ័យលាភីទាំង៥ក្រុមដែលរួមមាន៖ លេខ១៖ ក្រុមទី៣៥ "វត្តភ្នំ - A Timeless Park" លេខ២៖ ក្រុមទី៦១ "ចំណងបៃតង" លេខ៣៖ ក្រុមទី២៧ "បេះដូងបៃតង នៃទីក្រុងភ្នំពេញ" លេខ៤៖ ក្រុមទី៣៤ "សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង"

និងលេខ៥៖ ក្រុមទី០៧ "Rebirth"។ សម្រាប់ក្រុមទទួលបានជ័យលាភី បានបង្ហាញការពេញចិត្ត ចំពោះប្រធានបទ និង​វិញ្ញាសា ដែលកម្មវិធីបានរៀបចំ ព្រោះវាជាផ្នែកមួយ ក្នុងការទទួលយកស្នាដៃពីយុវជន ដែល​មាន​គំនិត​ចង់​ចូល​រួមអភិវឌ្ឍន៍ទីក្រុង ហើយក៏ជាឱកាសឲ្យពួកគេ បានទទួលនូវបទពិសោធន៍ជាច្រើន ពីដៃគូប្រកួត ឬ​ដំបូន្មានពីគណៈកម្មការ លើការងារស្ថាបត្យកម្ម ។

គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” ឆ្នាំ២០២៤ លើវិញ្ញាសារការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ មានបេក្ខភាពចូលរួមជាង ៨០​ក្រុម ដែលមានមកពីតាមសាកលវិទ្យាល័យ និងស្ថាប័នមួយចំនួន ដែលត្រូវ​ប្រកួត​ប្រជែង​រយៈ​ពេល​ជាង ៤ខែ ហើយក្រុមជាប់ជ័យលាភីលេខ១ ទទួលបានពានមួយ បណ្ណសរសើរ និងថវិកា ៣ ៥០០ដុល្លារ រួម​នឹងការលើកទឹកចិត្តមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm