ប្រជាជននៅទីក្រុង ហ្វត មុកម័រី(Fort McMurray) ប្រទេសកាណាដា ភាគខាងជើង បានចេញមកឈរពាសពេញផ្លូវ ក្នុងការព្យាយាមដើម្បីគេចចេញពីចំហេះព្រៃ ដែលកាន់តែខិតជិតមកដល់ កាលពីពេលយប់។ មនុស្សជាច្រើន នៅក្នុងតំបន់បានរាយការណ៍ថាតំបន់នេះមានពន្លឺពណ៌ទឹកក្រូច និងធំក្លិនផ្សែងខ្លាំង ខណៈបានមកអង្គុយជាច្រើនម៉ោង ដើម្បីស្តាប់ការជូនដំណឹងរបស់អាជ្ញាធរតំបន់អំពីការជម្លៀសខ្លួនចេញ។

ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃពុធថា ខ្យល់អំណោយផល ត្រូវបានគេរំពឹងថានឹងរុញច្រានចំហេះព្រៃព្រៃដ៏ធំ ចេញពីវាលខ្សាច់ប្រេងនៅទីក្រុង ហ្វត មុកម័រី (Fort McMurray) របស់ប្រទេសកាណាដា ខណៈមនុស្សជាង៦ពាន់នាក់ បានជម្លៀសខ្លួនចេញពីលំនៅឋាន។

ចំហេះព្រៃ ដែលហួសពីការគ្រប់គ្រង បានកើនឡើងពេញមួយយប់ និងរហូតដល់នៅពេលព្រឹកព្រលឹមដែលមានចម្ងាយត្រឹមតែ ៥,៥ គីឡូម៉ែត្រ ពីកន្លែងចាក់សំរាមនៅទីក្រុង ដែលលាតសន្ធឹងនៅជាយក្រុងនៅភាគអាគ្នេយ៍។
ទីក្រុង Fort McMurray គឺជាមជ្ឈមណ្ឌលសម្រាប់ទិន្នផលវាលខ្សាច់ប្រេងរបស់ប្រទេសកាណាដា។
គួរំលឹកថា ចំហេះព្រៃដ៏ធំ កាលពីឆ្នាំ២០១៦ បានបង្ខំឱ្យមានការជម្លៀសប្រជាជនចំនួន ៩០.០០០ នាក់ និងបានឆេះបំផ្លាញអគារប្រហែល ២.៤០០ខ្នង និងបានបិទទិន្នផលប្រេងក្នុងបរិមាណជាង១ លានបារ៉ែល ក្នុងមួយថ្ងៃ។