កូរ៉េខាងត្បូង​៖ ​កូរ៉េខាងជើង​ចង់​ឲ្យ​បន្ធូរ​ទណ្ឌកម្ម​ដើម្បី​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​ជាមួយ​អាមេរិក​

2021/08/04 11:30:25 am        461

​កូរ៉េខាងត្បូង​៖ សមាជិកសភា​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ ​ទី​៣ ខែ​សីហា​ថា ​កូរ៉េខាង​ជើង​ចង់​ឲ្យ​មានការ​លើកលែង​ទណ្ឌកម្ម​អន្តរជាតិ​ ដែល​ហាមឃាត់​ការនាំចេញ​លោហធាតុ​របស់​ខ្លួន ​និង​ការ​នាំចូល​ប្រេងឥន្ធនៈ​ចម្រាញ់ ​និង​តម្រូវការ​ចាំបាច់​ផ្សេងទៀត​ដើម្បី​ចាប់ផ្ដើម​ឡើងវិញ​នូវ​កិច្ចចរចា​ ស្ដីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​ជាមួយ​សហរដ្ឋអាមេរិក​។​

​សមាជិកសភា​រូប​នេះ​បាន​និយាយ បន្ទាប់ពី​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ចារកម្ម​សំខាន់​របស់​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង​បាន​ទាមទា​រ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម ​លើ​ការ​នាំចូល​ទំនិញ​ប្រណីត​របស់​ខ្លួន​ដើម្បី​អាច​នាំចូល​ស្រា​ល្អៗ និង​សម្លៀកបំពាក់​។​ ការ​ផ្ដល់​របា​ការណ៍​នេះ​កើតឡើង​មួយ​សប្ដាហ៍ បន្ទាប់ពី​កូរ៉េ​ទាំង​២​ បាន​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ដែល​កូរ៉េខាងជើង​បាន​ផ្អាក​កាល​ពី​មួយ​ឆ្នាំមុន​។​ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ពុំបាន​និយាយ​អ្វី​ទេ ​ទាក់ទង​នឹង​ការ​ស្នើ​ថ្មី​ណាមួយ​កាលពី​ថ្ងៃ​អង្គារ ​អំពី​ការលើកលែង​ទណ្ឌកម្មដើម្បី​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​។​

​សមាជិកសភា​កូរ៉េខាងត្បូង​បាន​និយាយ​ថា ទាំង​មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong Un ទាំង​ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក Moon Jae-in បាន​សម្ដែង​ឆន្ទៈ​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ឡើងវិញ ​និង​ពង្រឹង​ទំនាក់ទំនង​ចាប់​តាំង​ពី​ខែ​មេសា​ ហើយ​លោក Kim បាន​ស្នើសុំ​ឱ្យ​មាន​ការ​តភ្ជាប់​បណ្តាញ​ទូរស័ព្ទ​បន្ទាន់​ឡើងវិញ​។​ ក្រុម​តំណាងរាស្ត្រ​ទាំងនោះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​កូរ៉េខាងជើង​ត្រូវការ​អង្ករ​ប្រហែល ១​លាន​តោន​ជា​ចាំបាច់ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​សកល COVID-19 និង​អាកាសធាតុ​អាប់អួ​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am