ស្វីស៖ ប្រទេសជាង ៥០ បានចុះហត្ថលេខាចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន

2024/05/16 08:06:34 pm        112

ប្រធានាធិបតីស្វីស លោកស្រី វីអូឡា អែមហឺត (Viola Amherd) បាននិយាយកាលពីថ្ងៃពុធ (១៥ ឧសភា) ថា កិច្ចប្រជុំកំពូលដែលប្រទេសស្វីស សង្ឃឹមថានឹងត្រួសត្រាយផ្លូវសម្រាប់ដំណើរការសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន បានទាក់ទាញគណៈប្រតិភូមកពីជាង ៥០ ប្រទេស។

លោកស្រី អែមហឺត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៊ែរឡាំងថា រដ្ឋាភិបាលស្វីសអព្យាក្រឹតកំពុងស្វះស្វែងរកអ្នកចូលរួមដែលមានមូលដ្ឋានទូលំទូលាយពីផ្នែកផ្សេងៗនៃពិភពលោក ហើយការអញ្ជើញចំនួន ១៦០ លិខិតត្រូវបានផ្ញើ។ លោកស្រីបន្ថែមថា ប្រទេសស្វីសចង់បញ្ចុះបញ្ចូលប្រទេសជាច្រើនទៀតពីអ្វីដែលហៅថាបណ្ដាប្រទេសសកលខាងត្បូង ក៏ដូចជាប្រទេសចិន ឱ្យចុះឈ្មោះចូលរួម។

បណ្ដាប្រទេសនៅអាមេរិកខាងត្បូង អាហ្រ្វិក និងមជ្ឈិមបូព៌ា ស្ថិតក្នុងចំណោមប្រទេសដែលបញ្ជាក់ថាពួកគេនឹងមកចូលរួម នេះបើយោងតាមលោកស្រី អែមហឺត ដែលកាលពីខែមករា បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះតាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។

រុស្ស៊ី ដែលបានបើកសង្គ្រាមលើអ៊ុយក្រែន ជាងពីរឆ្នាំមុន មិនត្រូវបានអញ្ជើញទេ។ ក្រុមអ្នកការទូត និងអ្នកជំនាញខាងគោលនយោបាយការបរទេសបាននិយាយថា កិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើងនៅជិតទីក្រុង លូសើន (Lucerne) របស់ស្វីស ទំនងជាផ្តោតលើវិធីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការវាយលុករបស់ទីក្រុងមូស្គូ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm